ខឹងប្តីមានស្រី ស្ត្រីម្នាក់បានខាំអណ្តាតខ្លួនឯងរបួសធ្ងន់ ខលហៅឡានពេទ្យរាប់ម៉ោងមិនឃើញមក

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានបងប្អូនដាក់អង្រឹងសែងយកទៅមន្ទីរពេទ្យ បន្ទាប់ពីរួបនាងដែលទើបតែឆ្លងទន្លេរួច៣ខែ ហើយប្រច័ណ្ឌប្តីមានស្រីថ្មីធ្វើអោយនាងខឹងចិត្តខាំអណ្តាតខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន តែពេលខលទៅឡានពេទ្យរាប់ម៉ោងមិនឃើញមកទទួល ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីដែលខាំអណ្តាតខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួននោះឈ្មោះងូយសោភា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គក្នុង ឃុំព្រះស្រែ ស្រុករមាហែក ខេត្តព្រៃវែង។ ចំណែកប្តីកំហូចនោះឈ្មោះធឿន ធី អាយុ៣១ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល ។

តាមសាក្សីដែលជាបងប្អូនជីដូនមួយបានអោយដឹងថា បុរសជាប្តីនោះបានមកធ្វើការសំណង់តាំងពីប្រពន្ធឆ្លងទន្លេបានជិតមួយខែម្ល៉េះ ហើយក៏មិនដែលទៅផ្ទះដែរ និងលួចសម្ងំមានស្រីថ្មីនៅឯភ្នំពេញ ។ បន្ទាប់មក ក៏បែកធ្លាយរឿននេះដល់ប្រពន្ធរហូតព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធ ក៏បាននាំកូនតូចដែលទើបសម្រាលបាន៣ខែមកភ្នំពេញដើម្បីជួបប្តី និងនាំទៅស្រុកវិញ ។ ខណៈមកដល់ស្ត្រីជាប្រពន្ធក៏បានបបួលបុរសជាប្តីទៅស្រុកវិញតែគេមិនព្រម ធ្វើអោយស្ត្រីជាប្រពន្ធមានចិត្តខឹងយ៉ាងខ្លាំងទើបសម្រេចចិត្តខាំអណ្តាតខ្លួនឯងដើម្បីបញ្ចប់ជីវិត តែត្រូវបានគេឃើញទាន់ជួយសង្គ្រោះខលហៅទៅរថយន្តសង្គ្រោះដើម្បីជួយ ។ ដោយចាំមើលផ្លូវរថយន្តសង្គ្រោះយូរទៅៗ ទើបសម្រេចចិត្តនាំគ្នាចងអង្រឹងសែងជនរងគ្រោះបណ្តើរខលហៅរថយន្តសង្គ្រោះបណ្តើរអស់ជាច្រើនម៉ោងនៅតែមិនឃើញមកទើបប្រទះឃើញកង់បី ដែលបើកឆ្លងកាតហៅដឹកទៅមន្ទីរពេទ្យបង្ហែកមួយកន្លែងដែលនៅជិតប៉ុស្តិ៍រដ្ឋបាលសំរោងក្រោមដើម្បីសង្គ្រោះ។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះថយន្តសង្គ្រោះរដ្ឋមួយចំនួនដែលមិនគិតគូរដល់ប្រជាពលរដ្ឋពេលដែលជួបផលលំបាក់ ឬក៏គិតថា ប្រជាពលរដ្ឋក្រក្សត់មិនព្រមជួយ ទើបបានជាខលហៅហើយ បែរជាលើកដាក់អ្នកនេះ លើកដាក់អ្នកនោះទៅវិញ ឬមួយក៏ចាំតែពលដែលទទួលបានផលប្រយោជន៍ទើបមកទទួល? ៕

ខឹងប្តីមានស្រី ស្ត្រីម្នាក់បានខាំអណ្តាតខ្លួនឯងរបួសធ្ងន់ ខលហៅឡានពេទ្យរាប់ម៉ោងមិនឃើញមក ខឹងប្តីមានស្រី ស្ត្រីម្នាក់បានខាំអណ្តាតខ្លួនឯងរបួសធ្ងន់ ខលហៅឡានពេទ្យរាប់ម៉ោងមិនឃើញមក ខឹងប្តីមានស្រី ស្ត្រីម្នាក់បានខាំអណ្តាតខ្លួនឯងរបួសធ្ងន់ ខលហៅឡានពេទ្យរាប់ម៉ោងមិនឃើញមក

ប្រភព៖ nokorwatnews

  • ខឹងប្តីមានស្រី ស្ត្រីម្នាក់បានខាំអណ្តាតខ្លួនឯងរបួសធ្ងន់ ខលហៅឡានពេទ្យរាប់ម៉ោងមិនឃើញមក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: