ប្រធានាធិបតី​បារាំង​ជម្រុញឲ្យ​កម្ពុជា​ប្រើប្រាស់​ភាសាបារាំង

ប៉ារីស៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតតំណាងកម្ពុជា ប្រចាំប្រទេសបារាំងកាលល្ងាចថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៦បានជូនសារតាំង និងជួបសំដែងការគួរសមឯកឧត្តម François Hollande ប្រធានាធិបតីបារាំង ដែលក្នុងនោះមានការចូលរួមពីលោក Jacques Audibert ទីប្រឹក្សាការទូត ប្រធានាធិបតី លោក Harlem Désir រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការ អឺរ៉ុប នៃក្រសួងការបរទេសបារាំង និងលោកស្រី ស៊ុន សុវាសនា ទីប្រឹក្សាស្ថានទូតផងដែរ។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមប្រធានាធិបតី បានស្វាគមន៍ការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស បារាំងដែលពោរពេញដោយសមត្ថភាពនិង និយាយភាសាបារាំងច្បាស់ ហើយឯកឧត្តមបានមានប្រសាសន៍ថា សូមកម្ពុជាមេត្តាបន្តជំរុញការប្រើប្រាស់ភាសាបារាំង។បារាំងនឹងបង្កើនលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើគ្រប់វិស័យនិងជំរុញឲ្យសហគ្រាសបារាំងទៅបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទ

ឯកឧត្តមឯកអគ្គរាជទូតថ្មីតំណាង ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដែរថា កម្ពុជានិងបារាំង មានទំនាក់ទំនងមិត្តភាព ជាប្រវត្តិសាស្រ្ត និងប្តេជ្ញាចូលរួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ជាមួយគ្នានោះឯកឧត្តមឯកអគ្គរាជទូតបានអរគុណបារាំងជាថ្មីដែលបានដើរតួនាទីយ៉ាងសកម្មដើម្បីសន្តិភាព និងការបង្រួបង្រួមជាតិ នៅកម្ពុជាហើយឆ្នាំនេះជាខួបលើកទី ២៥ ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ ១៩៩១ ហើយក៏ជាខួបលើកទី ៥០ នៃសុន្ទរកថា នៅភ្នំពេញដ៏ល្បីល្បាញរបស់ ឧត្តមសេនីយ៍ Charles de Gaulle ផងដែរ៕

ប្រធានាធិបតី​បារាំង​ជម្រុញឲ្យ​កម្ពុជា​ប្រើប្រាស់​ភាសាបារាំង ប្រធានាធិបតី​បារាំង​ជម្រុញឲ្យ​កម្ពុជា​ប្រើប្រាស់​ភាសាបារាំង ប្រធានាធិបតី​បារាំង​ជម្រុញឲ្យ​កម្ពុជា​ប្រើប្រាស់​ភាសាបារាំង

ប្រភព៖ kqube

  • ប្រធានាធិបតី​បារាំង​ជម្រុញឲ្យ​កម្ពុជា​ប្រើប្រាស់​ភាសាបារាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: