តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

អាជ្ញាធរប្រទេសតួកគី បានបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយជាង ១៣០កន្លែងទៀត នៅថ្ងៃពុធ ទី២៧កក្កដាម្សិលមិញ ក្រោយមានរដ្ឋប្រហារមិនបានជោគជ័យកាលពីពេលថ្មីៗនេះ។

តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

ប្រព័ន្ធផ្សព្វផ្សាយត្រូវបិទមាន៖

-ភ្នាក់ងារសារព័ត៌មានចំនួន ៣

-ស្ថានីយវិទ្យុចំនួន ២៣

-ប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៦

-កាសែតចំនួន ៤៥

-ទស្សនាវដ្ដីចំនួន ១៥

-ស្ថាប័នបោះពុម្ពផ្សាយ និងចែកចាយចំនួន ២៩កន្លែងផ្សេងទៀត។ នេះតាមការចុះផ្សាយរបស់ភ្នាក់ងារ Reuters។

ឧត្ដមសេនីយ៍ និងឧត្ដមនាវីចំនួន ១៤៩រូប ស្មើនឹងជិតពាក់កណ្ដាលនៃមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពយោធាតួកគីទាំងមូល នឹងត្រូវបណ្ដេញចេញជាបន្តបន្ទាប់។ ក្រៅពីនេះ ក្រោមបញ្ជារបស់ប្រធានាធិបតីតួកគី លោក Erdogan ក៏គ្រោងនឹងបិទសាលាយោធាទាំងអស់នៅទូទាំងប្រទេស រួមទាំងបណ្ដេញកូនសិស្សទាហានទាំងអស់ចេញ ទៅសិក្សានៅសាលាធម្មតាវិញដែរ។

នៅថ្ងៃពុធម្សិលមិញដដែល អាជ្ញាធរតួកគី បានប្រកាសឃុំខ្លួនអ្នកកាសែតមាននិន្នាការប្រឆាំងរដ្ឋាភិបាលចំនួន ២៧នាក់ ទៀតផង៕

តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

ប្រភព៖ sabay

  • តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: