រឿង​ភាគ​ថ្មី​របស់​តួ​រឿង “ដុង យី” វ៉ាដាច់​រឿង​របស់ Suzy និង Kim Woo Bin

បើ​ទោះ​បី​ជា​ត្រូវ​បាន​ចាក់​ផ្សាយ​ក្រោយ​គេ​ក៏​ដោយ តែ​រឿង​ភាគ​ថ្មី​របស់​តារា​សម្ដែង Han Hyo Joo និង Lee Jong Suk បាន​វ៉ា​មុខ​គ្រប់​គូ​ប្រជែង​របស់​ខ្លួន​ទាំង​ឡាយ។

 

រឿង​ភាគ​ថ្មី​របស់​តួ​រឿង “ដុង យី” វ៉ាដាច់​រឿង​របស់ Suzy និង Kim Woo Bin

 

រឿង​ភាគ​កូរ៉េ “W” ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ជួរ​មុខ​កូរ៉េ Han Hyo Joo និង Lee Jong Suk ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ប៉ុស្តិ៍ MBC នា​ពេល​ថ្មី​ៗ​នេះ។ ភាគ​ទី​១​របស់ “W” មាន​ចំនួន​អ្នក​ទស្សនា ៨,៥% ។យ៉ាងណាក៏ដោយ​រឿង​ភាគ​ថ្មី​របស់​តួ​រឿង “Dong Yi” បាន​លោត​ផ្លោះ​រហូត​ដល់ ១២,៩% នៅ​ក្នុង​ភាគ​ទី​៤។ ទស្សនិកជន​ជឿជាក់​ថា​ជាមួយ​តម្រា​នេះ “W” ប្រាកដ​ជា​អាច​ឈាន​ដល់ ២០%​ជា​មិន​ខាន។

 

ផ្ទុយ​មក​វិញ អាវុធ​សម្ងាត់​របស់​ប៉ុស្តិ៍ KBS រឿង “Uncontrolly Fond” ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​មុន​នោះ​យ៉ាង​គគ្រឹកគគ្រេង​នោះ​បាន​ធ្លាក់​កូដ​យ៉ាង​ខ្លាំង​ទៅ​វិញ។ រឿង​ភាគ​ថ្មី​របស់ Suzy និង Kim Woo Bin បាន​ចាប់​ផ្ដើម​ភាគ​ដំបូង​ជាមួយ​ចំនួន​អ្នក​ទស្សនា ១១,៥% តែ​គួរ​ឲ្យ​សោក​ស្ដាយ ខ្សែ​ភាពយន្ត​នេះ​បាន​ធ្លាក់​ចុះ​សល់​ត្រឹម ៨,៦%វិញ​ក្នុង​ភាគ​៧​ដែល​ជា​ភាគ​ថ្មី​បំផុត។ គួរ​បញ្ជាក់​ផង​ដែរ “W” និង “Uncontrollably Fond” ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​ពេល​តែ​មួយ​រៀង​រាល់​យប់​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍៕​

 

រឿង​ភាគ​ថ្មី​របស់​តួ​រឿង “ដុង យី” វ៉ាដាច់​រឿង​របស់ Suzy និង Kim Woo Bin

 

ចុចអាន៖Song Seung Hun ប្រាប់​ថា​គ្មាន​ថ្ងៃ​បែក​ពី​សៀវ ឡុង​នី​នោះ​ទេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop