ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ

ដោយចង់បានស្បែកស្អាត គ្រប់គ្នាសឹងតែទាំងអស់តែងចំណាយពេលទៅហាងលក់ផលិតផលល្បីៗដើម្បីទិញផលិតផលរក្សាសម្រស់ស្បែកយកមកប្រើក្នុងក្តីរំពឹងថាក្រោយពេលប្រើ ស្បែកនឹងប្រែទៅជាស្រស់ស្អាតដូចចិត្តដែលចង់បាន។ ក្រៅពីនេះ មានមនុស្សតិចនាក់ណាស់ដែលបានចំណាយពេលអនុវត្តតាមរូបមន្តដែលអាចធ្វើបានដោយខ្លួនឯង។ ចំពោះអ្នកទាំងឡាយណាដែលមិនចង់ប្រើផលិតផលសម្ផស្សដែលមានសារធាតុគីមី និងអាចប៉ះពាល់ដល់ស្បែកទេនោះ អាចចំណាយពេលសាកល្បងតាមរូបមន្តខាងក្រោមនេះបាន៖

ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ

គ្រឿងផ្សំ៖

ទឹកក្រូចច្របាច់             ៣ ស្លាបព្រាបាយ

បន្ទាលកន្ទុយក្រពើ         ២ ស្លាបព្រាបាយ

របៀបធ្វើ៖

ដាក់គ្រឿងផ្សំទាំងពីរមុខខាងលើក្រឡុកឱ្យម៉ដ្តសព្វល្អសាច់មួយជាការស្រេច។

របៀបប្រើ៖

យកវាមកលាបលើស្បែកមុខរបស់អ្នក ហើយទុកចោលរយៈពេល ២០ នាទីចាំទៅលាងជម្រះចេញ។

អត្ថប្រយោជន៍៖

១. កាត់បន្ថយបញ្ហាស្បែកស្ងួត

ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ

សារធាតុទាំងពីរខាងលើបញ្ចូលគ្នាមានសមត្ថភាពខ្ពស់ក្នុងការបន្សើមរន្ធនៅតាមស្បែករបស់អ្នកដែលជាហេតុធ្វើឱ្យស្បែកមានសំណើម និងទន់ល្អ។

២. កាត់បន្ថយស្នាមជ្រួញ

ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ

ដោយសារតែក្នុងរូបមន្តរក្សាសម្រស់ស្បែកធ្វើពីគ្រឿងផ្សំទាំងពីរខាងលើសម្បូរដោយវីតាមីន ស៊ី (C) និងសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម វាអាចពន្យាដំណើរឈានទៅរកភាពចាស់របស់ស្បែក និងអាចកាត់បន្ថយស្នាមជ្រីវជ្រួញរបស់ស្បែកបានផងដែរ។

៣. ព្យាបាលការមានបញ្ហាស្បែកតិចតួច

វីតាមីន ស៊ី ដែលមានក្នុងទឹកក្រូច និងបន្ទាលកន្ទុយក្រពើដែលមាននាទីជាភ្នាក់ងារជួយឱ្យស្បែកសតាមបែបធម្មជាតិ នឹងធ្វើឱ្យស្បែកភ្លឺថា្លពេលប្រើវាជាប្រចាំ។

៥. កាត់បន្ថយជាតិខ្លាញ់

ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ

ការរួមបញ្ចូលគ្នារវាងទឹកក្រូច និងបន្ទាលកន្ទុយក្រពើមានសមត្ថភាពកាត់បន្ថយការផលិតជាតិខ្លាញ់ក្នុងស្បែកដែលជាហេតុធ្វើឱ្យស្បែកមើលទៅគ្មានជាតិខ្លាញ់៕

ប្រភព ៖ mohameas

  • ទឹកក្រូច + បន្ទាល​កន្ទុយ​ក្រពើ = ៥ អត្ថប្រយោជន៍​សម្រាប់​ស្បែក​មុខ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:សុខភាព
Tags: