ស្ថានីយ៍​ស្ថាន​នី​យ៍​LHR លក់​ប្រេង​ឥន្ទៈ ទីតាំងនៅ​ឃ្លាំង​លើ​ខេត្ត​ព្រះសីហនុ​កំពុង លក់​ប្រេង​មិន​គ្រប់​លីត្រ​ឲ្យ​អតិថិជន​

ខេត្ត​ព្រះសីហនុ​៖ ស្ថាន​នី​យ៍​លក់​ប្រេង​ឥន្ទៈ​របស់​ក្រុមហ៊ុន LHR មួយកន្លែង ស្ថិត​ក្នុងភូមិ​០៣​សង្កាត់​លេខ​០១​ក្រុងព្រះសីហនុ ក្បែរ​ស្រះ​ទឹក​រោងចក្រ​ស្រា​បៀ​អង្គរ ដែលមាន​អ្នកគ្រប់គ្រង​ដោយ​ឈ្មោះ អ៊ុន កែវ ត្រូវបាន​មន្ត្រី​ជំនាញ​មាត្រ​សាស្ត្រ នៃ​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម ខេត្ត​ព្រះសីហនុ​បាន​រកឃើញថា កំពុង​កិបកេង​ចំនួន​លីត្រ​ស្មើនឹង​១% លក់​ប្រេង​មិន​គ្រប់​លិ​ត្រ​ជួន​អតិថិជន​មិនដឹង​ចាប់ពី​ពេលណា​មក​នោះទេ​។ ករណីនេះ​ត្រូ​បាន​បែកធ្លាយ​ឲ្យ​ដឹង​បន្ទាប់ពី​ក្រុមការងារ​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​រង្វាស់រង្វាល់ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ​មក​។​

​លោក សោម សាវ៉ាត អនុប្រធាន​មន្ទី​ឧស្សាហកម្ម និង សិប្បកម្ម ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​មាត្រ​សាស្ត្រ បាន​គូសបញ្ចាក់ថា ដោយមាន​ចរាចរណ៍​ណែនាំ និង​បទបញ្ជា​ពី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង សិប្បកម្ម រូប​លោ​បាន​ចាត់តាំង មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រង្វាស់​រង្វាល់​នៅ​គ្រប់​ស្ថានីយ៍​ប្រេង​ទាំងអស់​ក្នុង​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​រកឃើញថា ពុំ​មានការ​កិបកេង​ប្រេង លក់​ប្រេង​មិន​គ្រប់​លិ​ត្រ​ឲ្យ​អតិថិជន​នោះទេ ។

លោក សោម សាវ៉ាត បន្តថា ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ លោក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​រង្វាស់​រង្វាល់​តាម​ស្ថានីយ៍​ប្រេង​ក្រុមហ៊ុន​LHR ចំនួន​២​ហើយ​បាន​រកឃើញ​ស្ថានីយ៍​ប្រេង​ចំនួន​០១​បាន​នឹង​កំពុង​លក់​ប្រេង​មិន​គ្រប់​លីត្រ​ឲ្យ​អតិថិជន ដោយ​ស៊ី​ស្មើនឹង​១%​នៃ​ចំនួន​លីត្រ រីឯ​ស្ថានីយ៍​ប្រេង​មួយទៀត​គឺ​ត្រឹមត្រូវ​។ លោក​បន្តថា ចំពោះ​ស្ថានីយ៍ ដែល​លក់ ប្រេង​មិន​គ្រប់​លីត្រ​នោះ​ខាង​មន្ទីរ​ទុក​ឱកាស​ឲ្យ​លើក​ទី​១​រយៈពេល​មួយខែ​ដើម្បី​កែសម្រួល​កុង​ទ័​រ​ប្រេង​ឡើងវិញ បើ​ថ្ងៃក្រោយ​នៅតែ​មិនមាន​ការកែប្រែ​ក្រុមហ៊ុន​នឹង ទទួល​ការផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​។​

​លោក អ៊ុន កែវ ជា​អ្នកគ្រប់គ្រង​ស្ថានីយ៍​ប្រេង​នៅ​ទីតាំង​ខាងលើ បាន​អះអាងថា ចំពោះ បញ្ហា​ចំនួន​ប្រេង​ខ្វះ​លិ​ត្រ​នេះ​លោក​ពុំ​បានដឹង​នោះទេ លោក​ធ្វើ​អ្វី​ទៅតាម​ក្រុមហ៊ុន កំណត់​ឲ្យ​តែប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​មាន​រង្វាស់រង្វាល់​ឲ្យ​លោក​ធ្វើការ​ផ្ទៀងផ្ទាត់​រាល់ថ្ងៃ លោក ពុំ​ដឹងថា ចំនួន​លីត្រ​ខ្វះ​ដូចនេះ​ទេ​។​

​ទាក់ទិន​ទៅនឹង​ប្រេង​ខ្វះ​លិ​ត្រ​នេះ​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ បានដឹង​រឿងរ៉ាវ​ខ្លះៗ បាន​និយាយ​តៗ​គ្នា ស្នើ​ទៅដល់​អ្នកគ្រប់គ្រង​ទូទៅ​ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​ប្រេង LHR សូម​មេត្តាជួយ​ពិនិត្យ​ទៅលើ អ្នកគ្រប់គ្រង​ស្ថានីយ៍ និ​មួយៗ​ផង បើ​គ្រប់​ស្ថានីយ៍​ធ្វើ​តែ​បែបនេះ ក្រុមហ៊ុន ពិតជា​បាត់បង់​កិត្តិយស និង​អតិថិជន​ជាក់​ជាពុំខាន​។ ទន្ទឹមនឹងនេះ ក្រុម​ប្រជាពលរដ្ឋ ក៏​ស្នើសុំ​យ៉ាង​ទ​ទួ​ច​សូម​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​សូមមេត្តា ជួយ​ចុះ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​ជុំវិញ​ចំនួន​លីត្រ ចំនួន​គីឡូ​ជ​ញ្ចឹ​ង​ថ្លឹង​ម្ហូបអាហារ​នានា ជាពិសេស​លើ​ជ​ញ្ចឹ​ង​ថ្លឺ​ង​បង្គា​ក្តាម​នៅ​ផ្សារ​វាលរេញ​ដែល​បច្ចុប្បន្ន ល្បី​ថា​ស៊ី​ភ្នែក​ជ​ញ្ចឹ​ង​ខ្លាំងណាស់​៕ សមុទ្រ​ខៀវ​

KA-28-07-2016-22 KA-28-07-2016-23 KA-28-07-2016-24 KA-28-07-2016-25