បណ្តឹង​ភាគច្រើន​ទៅ ACU ទាក់ទង​នឹង​ការគ្រប់គ្រង​មិន​ច្បាស់លាស់​របស់​មន្ត្រី​ថ្នាក់លើ​ និពន្ធដោយ : ថ្មីៗ       July-28-2016, 11:28 am         289

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បណ្តឹង​ភាគច្រើន​ទៅ ACU ទាក់ទង​នឹង​ការគ្រប់គ្រង​មិន​ច្បាស់លាស់​របស់​មន្ត្រី​ថ្នាក់លើ​​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ (ACU) លោក  ឱម យ៉ិនទៀង បាន​ឲ្យ​ក្រុម អ្នកសារព័ត៌មាន​ដឹងថា ACU បានទទួល​ពាក្យបណ្តឹង​ពី​មជ្ឈដ្ឋាន​នានា​យ៉ាងតិច​ពី ៣ ទៅ ៤​ពាក្យបណ្តឹង​ជា​រៀងរាល់​មួយថ្ងៃ​។ ACU ទទួល​ពាក្យបណ្តឹង​ទាំងនោះ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មិន​ច្បាស់លាស់ នាំ​ឲ្យ​មានការ​សង្ស័យ​ពី​មន្ត្រី​ថ្នាក់ក្រោម ចំពោះ​ថ្នាក់ដឹកនាំ​ពួកគេ​។ លោក ឱម យ៉ិនទៀង ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន​ក្រោយពី​លោក​ថ្លែង​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល សម្រាប់​ការអប់រំ​ស្តីពី ការប្រឆាំង​អំពើ​ពុក​លុយ ក្នុង​កម្មវិធី​កម្រិត​បឋមសិក្សា កាលពី​ថ្ងៃទី​២៧ ខែកក្កដា នៅ​អង្គភាព ACU ។​

​សំឡេង​លោក ឱម យ៉ិនទៀង​៖