រុន រ័ត្ន​វាសនា ព្យាយាម​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ក្រោយពេលមានបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ

រឿងអាស្រូវ​ពុករលួយ​របស់លោក​ឧត្ដមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ក្រសួងមហាផ្ទៃ កំពុង​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ទូទាំងប្រទេស និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនទាន់​ចាត់វិធានការ​ណាមួយ​ទៅលើ​លោក រុន រ័ត្ន​វាសនា នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ទោះជា​យ៉ាងណា​ពាក្យបណ្ដឹង​បាន​ទៅ​ដល់ដៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចទៅហើយ ចំណែក​លោក រុន រ័ត្ន​វាសនា ក៏បាន​បំភ្លឺ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ផងដែរ​។

គួររំលឹកថា​មាន​បណ្ដឹង​អនាមិក​ប្រឆាំង​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ចំនួន​៦​ចំណុច​ដែល​រួមមាន ការ​កឹ​ប​កេង​ប្រាក់ បញ្ហា​បក្ខពួកនិយម រំលោភ​អំណាច និង​បទល្មើស​ផ្សេងៗ​ទៀត​។ តាមរយៈ​ពាក្យបណ្ដឹង​នោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សង្ខេប​ខ្លឹមសារ​បណ្ដឹង​អនាមិក​និង​ការបំភ្លឺ​របស់លោក រុន រ័ត្ន​វាសនា ហើយ​បង្ហោះ​នៅក្នុង​គេហទំព័រ​របស់ខ្លួន ដើម្បី​បញ្ចប់​នីតិវិធី​បឋម​នៃ​ការទទួល​បណ្ដឹង​។ ទន្ទឹមនឹងនេះ​តាម​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក រុន រ័ត្ន​វាសនា ប្រព្រឹត្ត​អំពើពុករលួយ​និង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​អាក្រក់​ជាង​នៅក្នុង​បណ្ដឹង​អនាមិក​ទៅទៀត ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​ជឿ​លើ​សេចក្ដីបំភ្លឺ​របស់លោក រុន រ័ត្ន​វាសនា នោះទេ​ហើយ​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​លើកឡើងថា​បច្ចុប្បន្ន​លោក រុន រ័ត្ន​វាសនា កំពុង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មានការ​រិះគន់​ខ្លាំងៗ​ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាំងពី​អំឡុង​ដើមឆ្នាំ​២០១៦​រហូតមកដល់​ពេលនេះ បានក្លាយ​ទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក រុន រ័ត្ន​វាសនា និង​បក្ខពួក​មួយ​ក្ដាប់​តូច ហើយ​ពេលខ្លះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ក្រោម​ការគ្រប់គ្រង​របស់លោក រុន រ័ត្ន​វាសនា បាន​បំពាន​តួនាទី​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​យ៉ាង​គឃ្លើន​។ អាច​និយាយបានថា ពាក្យបណ្ដឹង​អនាមិក​ដែល​បាន​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ គឺជា​ការពិត​ទាំងស្រុង ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​ជឿ​លើ​ការបំភ្លឺ​តាមរបៀប​ភូតភរ​របស់លោក រុន រ័ត្ន​វាសនា នោះឡើយ​៕

PPP-Orm-Yintieng-3-YinTing-e1461649916491លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ Feature29 រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍