យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?

6 Videos


ស្នេហាឆ្លងប្រទេសរវាងតារាសម្តែងចិនដ៏ល្បីឈ្មោះ នាង Liu Yifei និង តារាកូរ៉េលោក Song Seung Hun បានធ្វើឲ្យកក្រីកសារព័ត៌មានកាលពីពាក់កណ្តាលឆ្នាំ ២០១៥ កន្លងទៅនេះ ។

យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?

P9

យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?

ស្នេហារបស់ពួកគេបានកើតឡើង ពេលដែលអ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងក្នុងរឿង The Third Way of Love ដែលពេលនោះត្រូវបានមហាជនជាច្រើនគិតថា អ្នកទាំងពីរផ្តើមស្នេហាក្លែងក្លាយ ដើម្បីផ្សព្វផ្សាយរឿងតែប៉ុណ្ណោះ ។ យ៉ាងណាក្តី ស្នេហាអ្នកទាំងពីរបានបន្តមកទល់បច្ចុប្បន្ន ដែលធ្វើឲ្យការគិតខុសទាំងនោះត្រូវសាបរលាយ ហើយមកទល់ពេលនេះ កំពុងមានពាក្យចចាមអារ៉ាមថ្មីមួយបានលេចឡើងថា អ្នកទាំងពីរបានដើរដល់ផ្លូវបំបែក ។

យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?

អាស្រ័យហេតុនេះហើយ ដើម្បីលុបបំបាត់ចម្ងល់របស់មហាជន អ្នកនាំពាក្យលោក Song បានឆ្លើយតបថា អ្នកទាំងពីរគ្មានបញ្ហាអ្វីជាមួយគ្នាទេ ហើយថ្វីត្បិតពាក្យចចាមអារ៉ាមជាច្រើន ចេះតែលេចឡើងផ្តេសផ្តាស អ្នកទាំងពីរមិនសូវខ្វាយខ្វល់ទេ ព្រោះវាកើតឡើងញឹកញាប់ពេកទៅហើយ ។

យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?

ស្របពេលជាមួយគ្នានេះដែរ មហាជនជាច្រើនគិតថា ការបែកគ្នានេះគឺជាការពិត ព្រោះតែអ្នកទាំងពីរនៅឆ្ងាយពីគ្នា និង មមាញឹកនឹងការងាររៀងៗខ្លួន តែយ៉ាងណាក្តី អ្នកនាំពាក្យពួកគេសុទ្ធតែចេញមុខបដិសេធរួចរាល់ហើយ ៕ ថាវរិទ្ធ (ប្រភព ៖ អលខេផប)

យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?យ៉ាងណា​ហើយ ស្នេហា​រវាង Liu Yifei និង Song Seung Hun ?