រថយន្ត​អេ​ឡិច​ត្រូ​និក​ប្រភេទ​មួយ​ទឹក​កំពុង​លក់ដាច់​បំផុត

ខណៈ​ការ​លក់​រថយន្ត​អេ​ឡិច​ត្រូ​និក​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​តែ​មិន​មាន​សកម្មភាព​អ្វី​លេចធ្លោ​នោះ ប៉ុន្តែ​រថយន្ត​អេ​ឡិច​ត្រូ​និក​មួយ​ទឹក​ហាក់ដូចជា​មាន​ទីផ្សារ​ទៅ​វិញ ។

តម្លៃ​ថោក​បាន​ធ្វើ​ឱ្យ​រថយន្ត​អេ​ឡិច​ត្រូ​និក​មួយ​ទឹក (​រថយន្ត​ដើរ​ដោយ​ថាមពល​អា​គុយ​) ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន មាន​ន័យ​ថា អតិថិជន​ទាំងនោះ​ប្រើប្រាស់​រថយន្ត​អេ​ឡិច​ត្រូ​និក​មាន​ល្បឿន​លឿន​ជាង​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ពី​គេហទំព័រ​រថយន្ត​មួយ​ទឹក iSeeCars.com ។ 

ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​មាន រថយន្ត​មួយ​តឹក​ចំនួន​២,២​លាន​គ្រឿង​ដែល​បាន​ប្រើប្រាស់​ចាប់ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​បាន​លក់​នៅ​ចន្លោះ​ខែមករា និង​ខែឧសភា ២០១៦ ។

រថយន្ត​មួយ​ទឹក​ដែល​លក់ដាច់​ជាងគេ​ទាំង​១០ មាន​២​គ្រឿង​ជា​ម៉ូ​ដែល​ថាមពល​អា​គុយ​, ២​គ្រឿង​ទៀត​ជា​ម៉ូ​ដែល Hybrid និង​១​គ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​បញ្ចូល​ថាមពល​Plug-in hybrids ។

ក្នុង​ពេល​ដំណាលគ្នា តម្លៃ​រថយន្ត​ទាំងនេះ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ប្រភេទ​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ ។

លោក Phong Ly នាយក​ប្រតិបត្តិ​គេហទំព័រ iSeeCars.com បាន​និយាយ​ថា វា​អាច​នឹង​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​បន្ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​រថយន្ត Plug-in hybrids ។  

តម្លៃ​ទាប​ជា​ការ​ផ្តល់​ឱកាស​ដ៏​ពិសេស​មួយ​ក្នុង​ការ​ទិញ​រថយន្ត​អេ​ឡិច​ត្រូ​និក​មួយ​ទឹក​ដូច​ជា រថយន្ត Hybrid ឬ​ប្រភេទ​រថយន្ត​បញ្ចូល​ថាមពល Plug-in hybrids ។ ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ទាប​ទាំងនេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន វា​ក៏​មាន​ន័យ​ថា ការ​ប្រកួតប្រជែង​បាន​កើនឡើង​ផង​ដែរ​ចំពោះ​ដែន​កំណត់​នៃ​ការ​ផ្គត់ផ្គង់​រថយន្ត​មួយ​ទឹក ៕