គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

អ្នក​ឯកទេស​ផាត់​មុខ​សិល្បករ​សិល្ប​ការិនី​ល្បីៗ​ជា​ច្រើន​រូប បាន​ចូលរួម​កម្មវិធី​ដ៏​ធំ​របស់​គ្រឿង សម្អាង Revlon «ជំនួប​អាណាចក្រ​អ្នក​ឯកទេស​ផាត់មុខ» កាល​ពី​ថ្ងៃ​ទី២៦ កក្កដា កន្លង​ទៅ។

 

នេះ​ជា​លើក​ទី​១​ហើយ​ដែល​គ្រឿង​សម្អាង Revlon បង្កើត​កម្មវិធី​នេះ​ឡើង​ ដើម្បី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ និង​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ដឹង​ថា​មាន​អ្នក​ដែល​មាន​ស្នាដៃ និង​ជំនាញ​ផ្នែក​ផាត់​មុខ​ជា​ច្រើន​រូប​មិន​ចាញ់​ប្រទេស​ជិត​ខាង ខណៈ​វិស័យ​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន ឬ​សា្ថប័ន​ណា​មួយ លើក​យក​​ស្នាដៃ​របស់​ពួកគាត់ ដូចជា វិស័យ​សិល្បៈ​ផ្នែក​ចម្រៀង សម្តែង​ផ្សេងៗ​នោះ​ទេ។

 

គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

 

អ្នកស្រី ចាន់ភារី នាយិកា​ប្រតិបត្តិ​ទីផ្សារ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​តទៅ Revlon នឹង​ព្យាយាម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ផ្នែក​ផាត់​មុខ តាម​រយៈ​ការ​ផ្ដល់​ឱកាស​ជាច្រើន​ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ជំនាញ​ផាត់មុខ​ទាំង​អស់​អាច​បង្ហាញ​ថ្វី​ដៃ​របស់​គាត់​ជា​សាធារណៈ​តាម​រយៈ​កម្ម​វី​ធី​ផ្សេងៗ​របស់ Revlon Cambodia។

 

ក្នុង​ជួបជុំ​នេះ Revlon បាន​ទទួល​ចុះ​ឈ្មោះ​ជា​សមាជិក Revlon Pro Club ដែល​គ្រប់​សមាជិក​ទាំង​អស់​នឹង​ទទួល​បាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន រួម​ទាំង​បចេ្ចកទេស​ថ្មីៗ​ជុំវិញ​វិស័យ​ផាត់​មុខ និង​ការ​ថែរក្សា​សម្រស់។

 

Art Director ប្រចាំ​គ្រឿងសម្អាង Revlon លោក Fhon Thummasa ដែល​មាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​គ្រឿង​សម្អាង និង​ផាត់​មុខ បាន​ធ្វើ​បទ​បង្ហាញ​ពី​បច្ចេកទេស​ផាត់​មុខ​ជាមួយ​ផលិតផល​ថ្មីៗ​របស់ Revlon ដែល​ទើប​តែ​មក​ដល់​ទីផ្សារ​កម្ពុជា។ លោក​សង្ឃឹម​ថា​នឹង​អាច​ចូលរួម​សហការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​សមាជិក Revlon Pro Club ទាំង​អស់ ដើម្បី​លើក​ស្ទួយ​ឲ្យ​វិស័យ​នេះ​កាន់​តែ​រីកចំរើន​ទៅ​មុខ​យ៉ាង​រលូន។

 

គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

 

Revlon ក៏​បាន​អរគុណ​ដល់​អ្នកនាង ហេង ម៉ារ៉ាឌី ដែល​ជា​សមាជិក​ដំបូង​ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព​របស់ Revlon រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​នេះ។ Revlon បាន​ឱកាស​ដល់​អ្នក​ចូលរួម​ទាំង​អស់​សាកល្បង​ផលិតផល​ខ្លួន ព្រម​ទាំង​រៀបចំ​កាដូ​ផលិតផល​ជា​ច្រើន​មុខ​ជូន​ដល់​អ្នក​ចូលរួម​ក្នុង​កម្មវិធី Revlon Beauty Professional Conference គ្រប់​គ្នា​ៗ​ផង​ដែរ៕

 

 

គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

 

គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

 

គ្រឿង​សម្អាង​ម៉ាក Revlon បង្កើត​កម្មវិធី​លើក​ស្ទួយ​សិល្បៈ​ផ្នែក​ផាត់​មុខ

 

អត្ថបទ៖ ពាណិជ្ជកម្ម