អគ្គីភ័យ​ឆាបឆេះ​រោងកុន ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​បាងកក

ផ្សែង​ខ្មៅ​អួអាប់​យ៉ាង​ក្រាស់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ផ្សារ​ទំនើប CentralPlaza Pinklao ស្ថិត​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែ​កក្កដា ឆ្នាំ២០១៦នេះ បន្ទាប់​ពី​មាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចេញ​ពី​រោងកុន Major Cineplex ក្នុង​ផ្សារ​ទំនើប​នោះ ចាប់​ពី​វេលាម៉ោង១១និង៣០នាទី​ព្រឹក។

 

អគ្គីភ័យ​ឆាបឆេះ​រោងកុន ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​បាងកក

 

បើ​តាម​របាយការណ៍​ពី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា មិន​មាន​នរណា​ម្នាក់​រង​របួស​ឡើយ នៅ​ក្នុង​ហេតុការណ៍​នេះ ដោយសារ​តែ រោងកុន​ខាងលើ​មិន​ទាន់​បើកទ្វា​នៅឡើយ នៅ​ពេល​កើត​មាន​អគ្គីភ័យ​ឆាបឆេះ​ឡើង។ មេបញ្ជាការ​កម្លាំង​ប៉ូលិស លោក​ឧត្តមសេនីយ៍ឯក Mahatavorn បាន​ប្រាប់​ឲ្យ​ដឹង​ថា «អគ្គីភ័យ​បាន​ឆាបឆេះ​ចេញ​ពី​ជាន់​ទី៣ នៅ​ក្នុង​រោងកុន​មួយ ក្នុង​ចំណោម​រោងកុន ចំនួន១១»។ លោក​បន្ថែម​ទៀត​ថា អគ្គីភ័យ​នៅ​ពេល​នេះ​ត្រូវ​បាន​បង្ក្រាប​ដោយ​ជោគជ័យ ហើយ​ក្រុម​អ្នក​ស៊ើបអង្កេត​នឹង​កំណត់​ពី​មូលហេតុ​នៃ​អគ្គីភ័យ​នេះ៕

 

សូម​ទស្សនា​វីដេអូ​នៅ​កន្លែង​កើតហេតុ៖

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖channelnewsasia