រៀប​ការ​​២​ខែ ស្រាប់តែ​​ស្រឡាញ់អូនដូចបាល់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ផឹកស្រា​ស្រវឹង រួច​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ​ដែល​ទើបតែ​រៀប​ការ​បាន​២​ខែ​ប៉ុណ្ណោះ ដោយ​បាន​វាយតប់​ប្រពន្ធ​ជា​ច្រើន​ដៃ​លើ​ផ្ទៃមុខ បណ្តាល​ឱ្យ​ហើម​ប៉ោង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ស្ថិត​នៅ​ភូមិ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ប្ញ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផ្លា​យ សំណាង អាយុ​៣៩​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​វី ស្រី​ពៅ អាយុ​២២​ឆ្នាំ ជា​កសិករ (​របួស​ប៉ោង​ហើម​លើ​ផ្ទៃមុខ និង​ជាំភ្នែក​ស្ដាំ​) ទាំង២នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល  ។

នគរបាល​បន្ត​ថា ប្ដី​-​ប្រពន្ធ​នេះបាន​រៀប​ការយ​:​ពេល​​២​ខែ​ប៉ុណ្ណោះ ហើយ​មុន​ពេល​កើតហេតុ នាំ​គ្នា​មក​លេង​ផ្ទះ​ឪពុកធម៌​ឈ្មោះ
ម៉ុ​ល នៅ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ប្ញ​ស្សី និង​ស្នាក់​នៅ​ទីនោះ ។ លុះដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ជា​ប្ដី​ផឹកស្រា​ស្រវឹង​ខ្លាំង ហើយ​បាន​បបួល​​ប្រពន្ធ​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយបង្កើត​របស់​ខ្លួន​វិញ នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ប្ញ​ស្សី តែ​ប្រពន្ធ​ប្រកែក​មិន​ព្រមទៅ ហើយ​និយាយ​​ថា «​ប្ដី​ស្រវឹង​ខ្លាំង​» ទើប​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា​យ៉ាង​តឹង​សរសៃ​.​ក ។

ពេល​នោះ ជនសង្ស័យ​(​ប្តី​) បាន​ចាប់​បោច​សក់​ស្ត្រី​រង​គ្រោះ​(​ប្រពន្ធ​) អូស​ចូល​ទៅ​ក្នុងផ្ទះ​ឈ្មោះ​ម៉ុ​ល ប្រតាយប្រតប់​គ្នា និង​បាន​ដាល់​​ជា​ច្រើន​ដៃ​លើ​ជន​រង​គ្រោះ ត្រូវ​ចំ​ភ្នែក​ស្តាំ​ប៉ោង​ហើម​មុខ និង​ហូរ​ឈាម ត្រូវ​បាន​គេ​ចូល​ជួយ​ឃាត់ ។

ស្ត្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ពុក​ប្ញ​ស្សី ត្រូវ​នគរបាល​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។