សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​២​នាក់

ខេត្តបន្ទាយមានជ័យ ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៨ កក្កដា​២០១៦ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ និង​សេព​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្បាលកោះ សង្កាត់​និង​ក្រុង​ប៉ោយ ប៉ែ​ត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់ ម្នាក់​ឈ្មោះ យូ សា​រ៉េ​ត ភេទ​ប្រុស អាយុ​33​ឆ្នាំ និង​ឈ្មោះ​យូ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មិនមែន​ជា​សាច់ញាតិ​នឹង​គ្នា​ទេ តែ​ត្រកូល​ដូច​គ្នា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន WY ពណ៌​ផ្កាឈូក ចំនួន​៤០​គ្រាប់ និង​ម្សៅ​ក្រាម ស​ថ្លា​ហៅ​ថា​ខេ​ទឹកកក​ចំនួន​០២​កូន​ថង់​តូច ។

ពេល​នេះ​សមត្ថកិច្ច​កំពុង​ឆែកឆេរ​ចំណុច​កើតហេតុ ។ ស្ត្រី​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ ចំណែក​បុរស​ឈ្មោះ​យូ សា​រ៉េ​ត សមត្ថកិច្ច​ហៅ​សួរនាំ​សិន ព្រោះ​នៅ​ក្នុង​ហេតុការណ៍​ជុំ​គ្នា​៕