ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកដូណាល ត្រាំ កាលពីថ្ងៃទី២៧ ខែកក្កដា បានស្នើដល់ក្រុមចារកិច្ចរុស្សីជួយស្វែងរកអីម៉ែលលោកស្រីហ៊ីឡារី គ្លីនតុន ជាង៣៣ពាន់អីម៉ែលដែលបានលុបចោល ។

ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?
បេក្ខភាពប្រធានាធិបតីអាមេរិក គណបក្សសាធារណរដ្ឋ ដូណាល ត្រាំ

នៅក្នុងកិច្ចប្រជុំនៅរដ្ឋផ្ល័រីដា លោកដូណាល ត្រាំ បានបញ្ជាក់ថា លោកស្រីហ៊ីលឡារី គ្លីនតុន បានប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួនសម្រាប់កិច្ចការរដ្ឋ នៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ។ លោកត្រាំបានស្នើដល់រដ្ឋាភិបាលទីក្រុងមូស្កូ ជួយស្វែងរកអីម៉ែលជាង៣៣ពាន់អីម៉ែល ដែលលោកស្រីគ្លីនតុន បានលុបចោលនាពេលកន្លងមក ។

លោកត្រាំ និយាយនៅក្នុងកិច្ចប្រជុំថា «ប្រសិនបើអស់លោកអាចរកឃើញអីម៉ែល ដែលបានបាត់នោះ ប្រព័ន្ធផ្សព្វផ្សាយនានា របស់អាមេរិក និងស្ងើចសរសើរនាក់» ។ លោកត្រាំ បន្តទៀតថា ពេលនេះរុស្ស៊ីអាចរក្សាទុកអ៊ីម៉ែលទាំងនោះ ហើយខ្ញុំចង់ឲ្យរុស្សីប្រកាស ។ ពេលនេះ ប្រសិនបើរុស្សី ចិន ឬក៏ប្រទេសណាផ្សេងទៀត ដែលបានលាក់ទុកអីម៉ែលទាំងនោះ សូមឲ្យបង្ហាញជាសាធារណៈ ។

នៅតាមបណ្តាញសង្គម Twitter របស់ខ្លួនលោកត្រាំ បានសសេរថា«ប្រសិនបើរុស្ស៊ី ឬក៏ប្រទេសណាមួយ ឬបុគ្គលណាមួយបានរក្សាទុក អីម៉ែលដែលលោកស្រីគ្លីនតុនបានលុបចោលដោយខុសច្បាប់នោះសូមផ្តល់ទៅឲ្យក្រុមFBI អាមេរិក។

ការអំពាវនាវរបស់លោកត្រាំបានធ្វើឲ្យមានការមន្ទិលសង្ស័យថា ទីក្រុងមូស្កូ កំពុងតែជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅអាមេរិក ។ ការប្រកាសរបស់លោកត្រាំ មានន័យមួយទៀត គឺជំរុញឲ្យក្រុម ហែកឃើ វាយប្រហារតាមបណ្តាញ ចូលទៅអាមេរិករុករកអីម៉ែលទាំងនោះ។

កន្លងមក អ្នកគ្រប់គ្រងកម្មវិធីឃោសនាបោះឆ្នោតរបស់លោកស្រីហ៊ីឡារីគ្លីនតុន លោកRobby Mook បានបញ្ជាក់ថា ចារកម្មបញ្តាញរបស់រុស្សីបានវាយលុក ចូលក្នុងប្រព័ន្ធអ៊ីម៉ែលរបស់លោកស្រីដោយលួចអីម៉ែលបង្ហាញតាមអ៊ិនធឺណែត ។ សកម្មភាពខាងលើរបស់រុស្ស៊ី គឺដើម្បីជួយដល់លោកត្រាំ អាចយកប្រៀបលើលោកស្រីហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតខាងមុខ ។

នៅពេលនេះវិវាទរវាងលោកត្រាំ នឹងលោកស្រីហ៊ីឡារី គ្លីនតុន កាន់តែខ្លាំងឡើងៗ ក្រោយពេលលោកស្រីបានចោទប្រកាន់លោកត្រាំថា ជាគ្រោះថ្នាក់ដល់សន្តិសុខជាតិ ក្រោយពេល ដែលលោកមានបំណងសហការជាមួយសត្រូវ ។

ជាមួយនឹងការស្នើខាងលើរបស់លោកត្រាំ បានធ្វើឲ្យទីប្រឹក្សាសន្តិសុខជាន់ខ្ពស់អាមេរិក លោក Jake Sullivan បានលើកឡើងថា«នេះជាលើកទីមួយ ហើយដែលបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល ត្រាំ ស្នើដល់ប្រទេសជាសត្រូវឲ្យលូកដៃចូលផ្ទៃក្នុងអាមេរិក ទាំងនោះបានធ្វើឲ្យលោកដាក់សំណួរ ពីភាពស្មោះត្រង់របស់លោកត្រាំ ចំពោះប្រទេសជាតិ» ។

ចំណេកអតីតប្រធានអង្គការចារកិច្ចអាមេរិក CIA លោក Leon Panetta ក៏បានលើកឡើងផងដែរថា តើលោកត្រាំ មានភាពស្មោះត្រង់នឹងទឹកដីអាមេរិកប៉ុណ្ណា បើលោកស្នើឲ្យសត្រូវលូកដៃបែបនេះ ។

កន្លងមកថ្មីៗ អាមេរិកបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើងថា វាយប្រហារតាមបណ្តាញទៅលើអាមេរិក ។ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមក សេតវិមានបានចេញសេចក្តីព្រមានពីការធ្វើបដិវត្តន៍ក្នុងពេលដែលការគំរាមកំហែងតាមបណ្តាញ កាន់តែខ្លាំងឡើង ដោយអាមេរិកបានចង្អុលមុខចំៗទៅលើប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ។

ទីព្រឹក្សាសន្តិសុខជាតិអាមេរិក ស្តីពីការប្រឆាំងភេរវកម្ម លោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ី និងចិនមានសមត្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗ ជាក្តីបារម្ភយ៉ាងខ្លាំង ។ ចំណែកអីរ៉ងវិញ ក៏ជាក្តីបារម្ភផងដែរ ដោយប្រទេសនេះ អាចវាយប្រហារតាមបណ្តាញទៅលើប្រព័ន្ធធនាគារ និងអេឡិចត្រូនិករបស់អាមេរិក។

រដ្ឋាភិបាលអាមេរិក លើកទីមួយបានប្រកាសពីប្រព័ន្ធអាសន្ន មាន៣ពណ៌ ក្នុងនោះការវាយប្រហារកម្រិតខ្ពស់គឺពណ៌ខ្មៅ ។ គោលដៅនៃការវាយប្រហារនោះ គឺបំផ្លាញសេដ្ឋកិច្ច និងផលប្រយោជន៍អាមេរិក ៕
ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?

ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?

ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?

ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?

ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?
ប្រភព៖ Nokorwatnews

  • ពឹងរុស្សី ស្វែងរកអុីម៉ែលលោកស្រីគ្លីនតុន លោកត្រាំកំពុងតែក្បត់អាមេរិក?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: