នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរីធ្វើជំនួញសត្វអណ្តើកខុសច្បាប់២៨១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការដេញបង្រ្កាបជំនួញសត្វអណ្តើកខុសច្បាប់ឃាត់រថយន្តកាមរី១គ្រឿង ដឹកផ្ទុកសត្វអណ្តើក១២៣ក្បាលស្មើនិងទម្ងន់២៨១គីឡូក្រាម ខណៈដែលរថយន្តកាមរីដឹកផ្ទុកសត្អណ្តើកបើកក្រឡាប់គេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ។ កម្លាំងនគរបាលបង្រ្កាបជំនួញសត្វអណ្តើកខុសច្បាប់ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាលាក្រហម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរីធ្វើជំនួញសត្វអណ្តើកខុសច្បាប់២៨១គីឡូក្រាម

ការបង្រ្កាបរថយន្តដឹកផ្ទុសត្វអណ្តើកសមត្ថកិច្ចមិនបានឃាត់ខ្លួនឈ្មួញម្ចាស់អណ្តើកនោះទេខណៈដែលសមត្ថកិច្ចទៅដល់ឈ្មួញរូបនោះគេចខ្លួនបាត់បន្សល់ទុករថយន្ត និងសត្វអណ្តើកក្នុងរថយន្ត ។ សត្វអណ្តើកទាំងនោះត្រូវគេរាយការណ៍ឱ្យដឹងថាឈ្មួញបម្រុងដឹកយកទៅលក់តាមភោជនីយ៍ដ្ឋានខណៈដែលសត្វអណ្តើតជាប្រភេទសត្វកំពុងប្រឈមដាច់ពូជន៍ពីការធ្វើជំនួញពីសំណាក់ក្រុមឈមួញខិលខូច ។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបការធ្វើជំនួញសត្វអណ្តើកហាមឃាត់ខុសច្បាប់បានសម្រេចនៅពេលនេះ ក្រោមការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដែលមានប្រជាពលរដ្ឋរាយការណ៍មកលោកថាមានរថយន្តកាមរី១គ្រឿងពាក់ស្លាកលេខពោធិ៍សាត់ ២A០៤២៦ ពណ៌សំបកឳឡឹក ដឹកផ្ទុកសត្វអណ្តើកចេញពីព្រំដែនកម្ពុជា-ថៃបម្រុងដឹកឆ្ពោះចូលមក ទីរួមខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីទទួលព័ត៌មាននោះហើយឧត្តមសេនីយ៍ ស្នងការក៏បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចេញបង្រ្កាបតែម្តង។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរីធ្វើជំនួញសត្វអណ្តើកខុសច្បាប់២៨១គីឡូក្រាម
សត្វអណ្តើកខាងលើនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក៏បានធ្វើពិធីប្រគល់ឱ្យ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីយកទៅចាត់ចែងតាមនីតិវីធីបន្តទៀត ៕ សំ វិច្ឆិកា

ប្រភព៖ Nokorwatnews

  • នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបរថយន្តកាមរីធ្វើជំនួញសត្វអណ្តើកខុសច្បាប់២៨១គីឡូក្រាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: