Chi Jang Wook (ដុងហេ) បំបែក​កំណត់​ត្រា​តារា​សម្ដែង​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត

ព្រម​ទទួល​សំណើ​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ប៉ុស្តិ៍ TVN តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះកូរ៉េ​ខាងត្បូង Chi Jang Wook បាន​ក្លាយ​ជា​សិល្បករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ។

 

Chi Jang Wook (ដុងហេ) បំបែក​កំណត់​ត្រា​តារា​សម្ដែង​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រភព​ខាង​ក្នុង​ពិភព​សិល្បៈ​មួយ​បាន​ទម្លាយ​ថា​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​ប្រុស Ji Chang Wook នៅ​ក្នុង​រឿង​ភាគ “K2” គឺ​ខ្ពស់​ជាង​តម្លៃ​ខ្លួន​របស់​កំពូល​តារា​ស្រី Jeon Do Yeon នៅ​ក្នុង​រឿង “The Good Wife” ទៅ​ទៀត។ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាង​លើ Glorious Entertainment តំណាង​ក្រុមហ៊ុន​របស់​តួ​រឿង”ស្នាម​ញញឹម​ជា​ថ្មី” ​បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​មិន​ចង់​ឲ្យ​រឿង​តម្លៃ​ខ្លួន​របស់ Chi Chang Wook ក្លាយ​ជា​ប្រធាន​បទ​ឲ្យ​គេ​ជជែក​នោះ​ទេ។ TVN ព្រម​ឲ្យ​តម្លៃ​ខ្លួន Chi Chang Wook ខ្ពស់​ព្រោះ​លោក​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ប្រទេស​ចិន​និង​ជប៉ុន​ហើយ​រឿង​នេះ​នឹង​ត្រូវ​លក់​​ចេញ​ទៅ​ប្រទេស​២​នេះ។

 

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​និង​សម្ដែង Yoona សមាជិក​ក្រុម Girls’ Generation ក៏​កំពុង​ពិចារណា​ថា​តើ​នឹង​ទទួល​តំណែង​តួឯក​ក្នុង​រឿង​នេះ​ឬ​អត់។ “K2” នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​ក្រោយ​ពេល “The Good Wife” ចប់៕

 

ចុុចអាន៖Yoona នឹង​ត្រលប់​មក​សម្ដែង​រឿង​ភាគ​វិញ​ជាមួយ​តួ​រឿង “ដុងហេ”?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi