ឥណ្ឌូ​នេ​ស៊ី​គ្រោង​ប្រហារជីវិត​អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ច្រើន​នាក់​រួមទាំង​ជនបរទេស​ផង ផ្អើល​ដល់​UN


​អាជ្ញាធរ​ឥណ្ឌូ​នេ​សុ​ី​បានបញ្ជាក់​ឲ្យ​ដឹងថា អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ចំនួន​១៤​នាក់ ក្នុងនោះ​មាន​ទាំង​ជនបរទេស​ផង មកពី​នី​ហ្សេ​រី​យ៉ា​,​ហ្សុ​ី​ម​បា​វេ​,​ប៉ា​គី​ស្ថាន​,​ស៊ី​នេ​ហ្កា​ល និង​ឥណ្ឌា នឹងត្រូវ​ប្រហារជីវិត​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ការប្រហារជីវិត​ក្រុម​អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ទាំងនោះ​នឹង​ប្រព្រឹត្តទៅ​នៅលើ​កោះ Nusakambangan ។​

​លោក​អគ្គ​រដ្ឋអាជ្ញា Muhammad Prasetyo បាន​ឲ្យ​ដឹងថា អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ទាំង​១៤​នាក់​នោះ នឹងត្រូវ​រង​ការប្រហារជីវិត​យ៉ាងយូរ​នៅ​ថ្ងៃអាទិត្យ​នៃ​សប្ដាហ៍​នេះ ។​

​អំពើ​ប្រហារជីវិត​អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ច្រើន​នាក់​រួមទាំង​មាន​ជនបរទេស​ផង ដោយ​អាជ្ញាធរ​ក្រុង Jakarta របៀប​គ្រោងទុក​ដូច្នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ក្រុមមន្ដ្រី​សិទ្ធិមនុស្ស​អង្គការ​ដ​ហ​ប្រជាជាតិ (UN Human Rights) ហើយ UN បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​សុ​ី​ប​ញ្ឍ​ប់​ការកាត់ទោស​ប្រហារជីវិត​ដែល​អយុត្តិធម៌​នេះ​តទៅទៀត ៕​

ឥណ្ឌូ​នេ​ស៊ី​គ្រោង​ប្រហារជីវិត​អ្នកទោស​ឧក្រិដ្ឋ​គ្រឿងញៀន​ច្រើន​នាក់​រួមទាំង​ជនបរទេស​ផង ផ្អើល​ដល់​UN

Related