ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​ចេញ​ជា​ទស្សនីយភាព​គួរឱ្យ​ចាប់អារម្មណ៍​

    ​ផ្សែង​ក្រាស់ឃ្មឹក ផ្លេកបន្ទោរ និង​លំហូរ​កម្អែល​ភ្នំភ្លើង​បាន​ផ្ទុះ​ចេញពី​ភ្នំភ្លើង Sakruajima ក្នុងប្រទេស​ជប៉ុន​កាលពី​យល់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។ នេះ​បើតាម​វេ​ប​សាយ Daily Mail ចេញផ្សាយ​ថ្ងៃទី​២៧ កក្កដា​។   

​    ​មាន​ទីតាំង​ស្ថិតនៅ​ឆកសមុទ្រ​ដ៏​ស្រស់ស្អាត​នៅ​ភាគខាងត្បូង​កោះ Kyushu ភ្លំ​ភ្លើង​កម្ពស់ ១.១១៧ ម៉ែត្រ​នេះ​មិនមាន​សកម្មភាព ៣ ឆ្នាំ​មកហើយ មុនពេល​ទស្សនីយភាព​ដ៏​ស្រស់ត្រកាល​នេះ​បានកើត​ឡើង​។ 

​    ​ប​ន្ទុះ​ភ្លំ​ភ្លើង​នេះ​បាន​កើតឡើង​នៅ​ម៉ោង ១២:០២ នាទី​ថ្ងៃ​អង្គារ​នៅ​ក្រហូង​ដី Showa លើ​ភ្នំភ្លើង Sakruajima ដោយ​បង្កឱ្យមាន​ផ្សែង​ខ្មួលខ្មាញ់ ប៉ុន្តែ​មន្ត្រី​ជប៉ុន​និយាយថា មិនមាន​ករណី​របួស​ឬ​ស្លាប់​នោះទេ​។​

​    ​នេះ​ជាប​ន្ទុះ​ភ្លំ​ភ្លើង​លើក​ទី ៤៧ ហើយ​ក្នុងប្រទេស​ជប៉ុន​គិត​ក្នុងឆ្នាំនេះ​។  ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បានចេញ​ការព្រមាន​កម្រិត ៣ និង​ស្នើឱ្យ​ប្រជាជន​នៅ​ឱ្យ​ឆ្ងាយ​ពី​ភ្នំភ្លើង ដែល​ស្ថិត​នៅក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ផងដែរ​៕

ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​ចេញ​ជា​ទស្សនីយភាព​គួរឱ្យ​ចាប់អារម្មណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​ចេញ​ជា​ទស្សនីយភាព​គួរឱ្យ​ចាប់អារម្មណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​ចេញ​ជា​ទស្សនីយភាព​គួរឱ្យ​ចាប់អារម្មណ៍​ផ្ទុះ​ភ្នំភ្លើង​នៅ​ជប៉ុន​ចេញ​ជា​ទស្សនីយភាព​គួរឱ្យ​ចាប់អារម្មណ៍​