កីឡាករ​ថ្មី​ Liverpool ម្នាក់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ និង​ភ្លេច​ការ​ចងចាំ

Marko Grujic ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្រុម​ Liverpool ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រង​របួស​ក្បាល​​ដល់​ភ្លេច​ការ​ចងចាំ​ អំឡុង​ការ​ប្រកួត​ចាញ់​​ក្រុម Chelsea ១-០ ​នៅ​អាមេរិក​​ កាល​ប៉ុន្មាន​ម៉ោង​មុន​នេះ។

 

កីឡាករ​ថ្មី​ Liverpool ម្នាក់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ និង​ភ្លេច​ការ​ចងចាំ

Marko Grujic (ឈុត​ក្រហម) និង​អ្នកចាត់ការ​ Jurgen Klopp (ស្តាំ)

 

Grujic ​​វ័យ​២០​ឆ្នាំ​សញ្ជាតិ​ស៊ែប​ ដែល​ផ្ទេរ​ពី​ក្លឹប​​ Red Star Belgrade ​មក​ហង្ស​ក្រហម​ ក្នុង​តម្លៃ​៥,១​លាន​ផោន​​ កាល​ខែ​មុន​រូប​នេះ​ ​បាន​លោត​តែត​បុក​ក្បាល​គ្នា​​មួយ​​ទំហឹង​ជាមួយ​ខ្សែ​បម្រើ​ Bertrand Traore របស់​​ក្រុម​ Chelsea ​​​នៅ​ចុង​តង់​ទី​១​ ធ្វើ​ឲ្យ​រូប​គេ​​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ឡើយ និង​​ត្រូវ​ដូរ​ចេញ​ជំនួស​ដោយ​​ Adam Lallana ​នៅ​តង់​ទី​២។

 

កីឡាករ​ថ្មី​ Liverpool ម្នាក់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ និង​ភ្លេច​ការ​ចងចាំ

 

ក្រោយ​ចប់​ការ​ប្រកួត​ អ្នកចាត់ការ​ក្រុម​ Liverpool លោក​ Jurgen Klopp បាន​និយាយ​ថា៖ “វា​ជា​បញ្ហា​ធំ​សម្រាប់​ខ្ញុំ​ ដែល​ Marko Grujic ​ត្រូវ​ចូល​ពេទ្យ។ គាត់​មិន​ចងចាំ​អ្វី​ទាំង​អស់…វា​ពិត​ជា​សំណាង​អាក្រក់​ និង​ជា​រឿង​មិន​ល្អ​សម្រាប់​យើង”។

 

យ៉ាងណាក្ដី មក​ទល់​​ពេល​នេះ​អាការៈ​របស់​​កីឡាករ​វ័យ​ក្មេង​រូប​នេះ​យ៉ាងណា​នោះ​ ​គ្រូ​ពេទ្យ​ពុំ​ទាន់​សន្និដ្ឋាន​នៅ​ឡើយ​ទេ។ Grujic ​ជា​កីឡាករ​ម្នាក់ ​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ Liverpool ចាប់​អារម្មណ៍​ខ្លាំង​ ​ដោយសារ​រូប​គេ​ អាច​ស៊ុត​ចូល​ទី​២​គ្រាប់​ជាប់​គ្នា​ កាល​ប្រកួត​មិត្តភាព​២​ប្រកួត​មុន៕

 

កីឡាករ​ថ្មី​ Liverpool ម្នាក់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ និង​ភ្លេច​ការ​ចងចាំ

Marko Grujic អបអរ កាល​ស៊ុត​ចូល​ប្រកួត​មុន

 

កីឡាករ​ថ្មី​ Liverpool ម្នាក់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ និង​ភ្លេច​ការ​ចងចាំ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ liverpoolecho