តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

ដូចទៅតាមអ្វីដែលបានគ្រោងទុក ក្រុមហ៊ុន Xiaomi បានបង្ហាញចេញនូវកំពូលស្មាតហ្វូន

ដែលមានអានុភាពដ៏អស្ចារ្យរបស់ខ្លួន គឺ Xiaomi Redmi Pro ។ Redmi Pro ប្រើបន្ទះឈីប Mediatek's deca-core Helio X25

(10-core 64-bit processor) ជាមួយនឹងជីភីយូ Mali-T880, វាមានទំហំអេក្រង់ 5.5 inch ជាប្រភេទ FullHD OLED

ហើយវាត្រូវបានក្រុមហ៊ុនអោយឈ្មោះថាជា "កំពូលស្មាតហ្វូនដ៏មានអានុភាពខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Xiaomi" ។

ស្មាតហ្វូននេះ មានពីរប្រភេទគឺមានរ៉េមទំហំ 3GB និង 4GB ហើយមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB,

វាមានថាមពលថ្មទំហំ 4050 mAh, ចំនែកកាមេរ៉ាក្រោយរបស់វាជាប្រភេទកាមេរ៉ាភ្លោះ ដែលមានទំហំ 13MP និង 5MP

ហើតកាមេរ៉ាមុខវិញមានទំហំ 5MP, វាមានទំហំខ្នាត 151.5 x 76.2 x 8.15mm និងមានទំងន់ 174g, អាចប្រើបានស៊ីមពីរ

ហើយវាក៏បំពាក់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ, រន្ធ USB ប្រភេទ Type-C និងមានប្រព័ន្ធ 4G LTE ផងដែរ

។ ស្មាតហ្វូន Xiaomi Redmi Pro នេះ នឹងមានលក់នៅលើទីផ្សារក្នុងប្រទេសចិននៅថ្ងៃទី08 ខែសីហា ខាងមុខនេះតទៅហើយ



សំរាប់តម្លៃរបស់ស្មាតហ្វូន Redmi Pro នេះគឺមាន3ប្រភេទ ៖

- បន្ទះឈីប Helio X20, រ៉េម 3GB, មេម៉ូរី 32GB តម្លៃប្រហែល

225 $

- បន្ទះឈីប Helio X25, រ៉េម 3GB, មេម៉ូរី 64GB តម្លៃប្រហែល

255 $

- បន្ទះឈីប Helio X25, រ៉េម 4GB, មេម៉ូរី 128GB តម្លៃប្រហែល

300 $

តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
តើកំពូលស្មាតហ្វូនដ៏មានអានុភាព Redmi Pro របស់ក្រុមហ៊ុន Xiaomi មានអ្វីពិសេសខ្លះ ?

ចុះថ្ងៃទី28 ខែកក្កដា ឆ្នាំ 2016 ម៉ោង 02:00 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ