Brad Smith របស់ Liverpool ត្រៀមទៅក្លិប Bournemouth

តារាបាល់ទាត់ទើបរះឡើង Brad Smith ខិតជិតនឹងចាកចេញពីក្លិបហង្សក្រហម Liverpool ផ្ទេរទៅលេងនៅក្នុងក្លិបអង់គ្លេសដូចគ្នាគឺ Bournemouth។

Brad-Smith-FT16

យោងតាមសារព័ត៌មានក្នុងស្រុកអង់គ្លេសនានា បានផ្សាយថា កីឡាករលេងខាងឆ្វេង វ័យ ២២ឆ្នាំរូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន សម្រាប់តម្លៃខ្លួន ៦លានផោន (ប្រមាណ ១០.៥៥ លានដុល្លារអាមេរិក) និងបានកំពុងហោះត្រលប់ពីសហរដ្ឋអាមេរិក ក្នុងទស្សនកិច្ចប្រកួតនៅទីនោះ ទៅប្រទេសអង់គ្លេសវិញ សម្រាប់ការត្រួតពិនិត្យសុខភាព។

Smith នៅលេងឲ្យ Liverpool នេះចាប់តាំងពីអាយុ ១៤ឆ្នាំ ប៉ុន្តែរូបគេទើប ឡើងទម្រង់លេងវិញ ចាប់តាំងពីលោក Jurgen Klopp មកជំនួសតំណែងលោក Brendan Rodgers កាលពីចុងឆ្នាំមុន និងសម្រេចបញ្ចប់កុងត្រាពេលនេះ។

ជាមួយនឹងការចូលលេងបានតែ ១១ប្រកួតកាលពីរដូវកាលមុន កីឡាករនេះបានធ្វើឲ្យការសរសើរខ្លះដែរពីលោក Klopp តែទោះជាយ៉ាងណា រូបគេបានចូលលេង ត្រឹមជាកីឡាករប្តូរចូលជំនួស កីឡាករ Alberto Moreno ប៉ុណ្ណោះ។
Smith ចង់បានការចូលលេងឲ្យបានច្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Bournemouth គឺលោក Eddie Howe៕

The post Brad Smith របស់ Liverpool ត្រៀមទៅក្លិប Bournemouth appeared first on CamboSport.