Pato ផ្លាស់ទៅលេងអោយក្លឹប Villareal ជាផ្លូវការ

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Alexandre Pato របស់ក្លឹប Corinthians ដែលក្លឹបតោខៀវ បានខ្ចីជើងកាលពីពាក់កណ្តាលរដូវកាលមុន 2015-2016 បានផ្លាស់ទៅលេងអោយក្លឹប Villareal ក្នុងក្របខណ្ឌ La liga ក្រោមកិច្ចសន្យា4ឆ្នាំ ក្នុងទឹកប្រាក់ប្រមាណ £2.5ពីរលានប្រាំសែនផោន។

pato

ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនអោយChelseaបាន២ដង និងស៊ុតបញ្ចូលទីបាន១គ្រាប់ផងប៉ុណ្ណោះកាលពីរដូវកាលមុន 2015-2016 ដែលលេងជាលក្ខណះខ្ចីជើង។

pato2
(Pato ស៊ុតបញ្ចូលទីអោយ Chelsea បានតែ១គ្រាប់ ប៉ុណ្ណោះកាលពីលេងខ្ចីជើងរដូវកាលមុន)

Pato បច្ចុប្បន្នមានវ័យ២៦ឆ្នាំ បានបង្កើតភាពល្បីល្បាញជាខ្លាំង កំលុងពេល គេលេងអោយក្លឹប AC.Milan ចន្លោះឆ្នាំ 2007-2012 និងបានត្រលប់ទៅលេងក្លឹប Corinthians នៅប្រទេសកំណើតវិញបាន3ឆ្នាំ និងរកគ្រាប់បាល់បាន 17គ្រាប់ ផងដែរ។

pato3
(Pato និង សិស្សច្បង Backham កាលលេងរួមគ្នានៅ AC.Milan នាឆ្នាំ2009)

ប៉ុន្តែការបង្ហាញខ្លួនលេងអោយតោខៀវមួយរយ:ដែលគេ ចំណាយពេលនៅជាមួយក្លឹប គឺមិនបានល្អ ដូចការរំពឹងទុករបស់ប្រិយមិត្តនិងក្លឹបទេ ហើយChelsea ក៏មានបំនងចង់ ទិញរូបគេមករួមក្លឹបជាអចិន្រ្តៃយ៏ផងដែរ តែអ្វីគ្រប់យ៉ាងបានប្រែប្រួល ហើយសំរាប់ការមកដល់របស់គ្រូបង្វឹកថ្មី Antonio Conteសំរាប់រដូវកាល 2016-2017 ធ្វើអោយគាត់សំរេចចិត្តចាកចេញទៅចូលរួមជាមួយក្លឹប Villareal តែម្តង។

អត្ថបទ៖ បូលីន
ប្រភព៖ Dailymail sport

The post Pato ផ្លាស់ទៅលេងអោយក្លឹប Villareal ជាផ្លូវការ appeared first on CamboSport.

  • Pato ផ្លាស់ទៅលេងអោយក្លឹប Villareal ជាផ្លូវការ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កីឡា
Tags: