ខ្សែបម្រើស្លាបវ័យចាស់ Gradel បន្តកុងត្រាជាមួយ Bournemouth ៤ឆ្នាំទៀត

កីឡាករស្បែកខ្មៅ Max Gradel បានចុះហត្ថលេខាលើកុងត្រាលេងថ្មីចំនួន ៤ឆ្នាំបន្ថែមទៀតនៅជាមួយក្លិបអង់គ្លេស Bournemouth។
កីឡាករអន្តរជាតិ កូរឌីវ័រនេះបានផ្ទេរមកលេងនៅក្លិបផ្លែឈឺរីនេះ ពីក្លិបបារាំង St Etienne កាលពីរដូវកាលមុន និងបានបង្ហាញខ្លួន ១៤ប្រកួតនៅក្នុងលីក Premier League ប៉ុណ្ណោះ ដោយសារបញ្ហារបួស។

Max-Gradel-ft16

អតីតខ្សែបម្រើស្លាប ក្លិប Leeds United រូបនេះ ដែលធ្លាប់បានមកលេងជាលក្ខណៈខ្ចីជើងឲ្យ Bournemouth នេះកាលពីឆ្នាំ ២០០៧-២០០៨ នៅសល់កិច្ចសន្យាក្នុងកុងត្រាចាស់ ៣ឆ្នាំទៀត។

Gradel វ័យ ២៨ឆ្នាំ ចាប់អាជីពបាល់ទាត់នៅក្នុងក្លិប Leicester City និងបានផ្ទេរមកលេងនៅក្នុងក្លិប Leeds ក្នុងឆ្នាំ ២០១០ មុនពេលទៅលេងនៅក្លិប នៅបារាំងអស់ ៤រដូវកាល៕

The post ខ្សែបម្រើស្លាបវ័យចាស់ Gradel បន្តកុងត្រាជាមួយ Bournemouth ៤ឆ្នាំទៀត appeared first on CamboSport.