សត្វ​ជាច្រើន​បាន​ងាប់ និង​កំពុង​ស្រេក​​ឃ្លាន នៅ​សួន​សត្វក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា

សត្វ​ប្រមាណ​ជា ៥០ក្បាល នៅ​ក្នុង​សួន​សត្វ​ដ៏​ធំ​មួយ ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuelan) ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ងាប់​ដោយសារ​អត់​អាហារ ក្នុង​រយៈពេល​៦ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​កង្វះ​ខាត​ស្បៀង​អាហារ​ដ៏​រ៉ាំរ៉ៃ។

 

សត្វ​ជាច្រើន​បាន​ងាប់ និង​កំពុង​ស្រេក​​ឃ្លាន នៅ​សួន​សត្វក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា

 

អ្នកស្រី Marlene Sifontes មេដឹកនាំ​សហជីព​កម្មករ​និយោជិក នៃ​ទីភ្នាក់ងារ​ឧទ្យាន​រដ្ឋ មាន​ឈ្មោះ​ថា Inparques បាន​ប្រាប់​សារព័ត៌មាន Reuters ឲ្យ​ដឹង​ថា សត្វ​មួយ​ចំនួន​អត់​អាហារ​រហូត​ដល់​ទៅ ២សប្តាហ៍​មុន​ពេល​ដែល​ពួក​វា​ងាប់។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា សត្វតោ និងខ្លា នៅ​សួន​សត្វ ក្នុង​រាជធានី ការ៉ាកាស (Caracas) ត្រូវ​បាន​គេ​ឲ្យ ផ្លែស្វាយ និង​ល្ពៅ​ស៊ី​ជា​អាហារ។ រីឯ​សត្វ​នៅ​សួនសត្វ​ក្នុង​ទីក្រុង​ដទៃ​ទៀត​វិញ ត្រូវ​បាន​រាយការណ៍​មក​ថា មាន​ស្ថានភាព​អាក្រក់​ជាងនេះ​ទៅ​ទៀត រហូត​ដល់​ថ្នាក់​បង្ខំ​ចិត្ត​សុំ​ការ​បរិច្ចាគ​ផ្លែឈើ បន្លែ និង​សាច់ ពី​អាជីវករ​ក្នុង​ស្រុក។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​វេណេហ្ស៊ុយអេឡា កំពុង​ធ្លាក់ខ្លួន​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​កើតមាន កង្វះ​ខាត​ស្បៀង​អាហារ​បែបនេះ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC