ទៀតហើយ ! អ្វីទៅជាមូលហេតុធ្វើ​ឱ្យ​កម្មករ​​​​សន្លប់​​បែប​​នេះ?

រាជធានីភ្នំពេញ ៖ សេចក្តីរាយ​ការណ៍​បឋមឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​ទៀតហើយ​​នៅ​រោងចក្រ​ «ហ្គ្រែន​អ៊ីស ​ហ្វូតវែរ» ស្ថិត​ក្នុង​ភូមិ​​អង្គស្នួលទី៣ ឃុំពើក​ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល កាល​ពីវេលា​​​ថ្ងៃត្រង់ថ្ងៃទី​២៨ កក្កដា ២០១៦ នេះ ដោយ​​កម្មករ​​ប្រមាណ​ជា​៣០នាក់ ​បាន​ដួលសន្លប់​​បន្ត​បន្ទាប់គ្នា​ ខណៈចេញ​ទៅ​ញ៉ាំបាយថ្ងៃត្រង់​​ ។

​ក្នុងហេតុការណ៍​​​​កម្មករ​សន្លប់​នេះ ក៏មាន​គេ​​រៀបចំពិធី​រាំ​សែនព្រេន​​នៅ​ខាងមុខរោងចក្រ​នោះ​ដែរ តែអ្វី​ដែល​នឹកស្មាន​មិនដល់​នោះ គឺ​អ្នកសែន​នោះ ក៏បានដួលសន្លប់ទៀត ​ដោយមិន​មូលហេតុនោះ​ទេ ។ ហើយ​ករណី​នេះ បាន​ធ្វើឱ្យគេ​កាន់តែឆ្ងល់​គ្រប់​គ្នា តើ​​​កើត​ឡើង​​ដោយសារ​អ្វី ?​ ព្រោះ​ញឹកញាប់ពេក​​ហើយ​ ។​ បច្ចុប្បន្ន អាជ្ញា​ធរ​កំពុង​ចុះអន្តរាគមន៍​ ដើម្បី​រកមូលហេតុឱ្យច្បាស់ ។

គួររំលឹកថា ​ខ្មោច​ចូល​​សណ្ឋិត! ​ផ្អើល​​សន្លប់​​​បន្ត​បន្ទាប់​