ស្ដ្រី​ជនជាតិ​ម្នាក់​ជួប​រឿង​ដ៏​គួរ​ឲ្យ​ក្ដៅ​ក្រហាយ​មួយ​នៅ​វៀតណាម​

ស្ដ្រីជាជនជាតិចិនម្នាក់ដែលមានឈ្មោះថា Zhou បានជួបរឿងរ៉ាវដ៏គួរឲ្យក្ដៅចិត្តមួយនៅក្នុងអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ ដោយលិខិតឆ្លងដែនរបស់នាងត្រូវបានមន្ដ្រីគយវៀតណាមសរសេរពាក្យថា Fuck You នៅលើនោះ ។

ដោយតាមប្រភពពី Shanghaiist អ្នកនាង Zhou បានបញ្ជាក់ពេលនាងទៅដល់ទីនោះនាងបានប្រគល់លិខិតឆ្លងដែនដើម្បីឲ្យមន្រ្ដីគយត្រួតពិនិត្យ ខណៈ២ទៅ៣នាទីក្រោយមកគេក៏ប្រគល់ត្រលប់នាងវិញតែអ្វីដែលមិននឹកស្មានដល់នោះគឺនៅលើលិខិតឆ្លងដែនរបស់នាងបែរជាត្រូវគេសរសេរពាក្យថា Fuck You នៅទំព័រចំនួន២នៃលិខិតឆ្លងដែនរបស់នាងទៅវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះអគ្គកុងស៊ុលចិនក្នុងប្រទេសវៀតណាមបានថ្លែងការណ៍ថាពួកគេកំពុងធ្វើការទាក់ទងនិងរឿងនេះហើយនឹងទាមទារឲ្យមន្ដ្រីវៀតណាមដាក់ទោសចំពោះអ្នកដែលធ្វើរឿងនេះនឹងធ្វើប្រាកដថាវានឹងមិនកើតឡើងម្ដងទៀត ។យ៉ាងណាគេជឿថាការធ្វើបែបនេះដោយសារតែមន្ដ្រីគយវៀតណាមនោះមិនពេញចិត្តទង្វើចិនដែលកំពុងតែធ្វើពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះនោះ ព្រោះការសរសេរពាក្យនោះគឺនៅជិតនឹងរូបផែនទីចិនដែលនៅលិខិតឆ្លងដែននោះទៀតផង ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ស្ដ្រី​ជនជាតិ​ម្នាក់​ជួប​រឿង​ដ៏​គួរ​ឲ្យ​ក្ដៅ​ក្រហាយ​មួយ​នៅ​វៀតណាម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: