អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​

ម្សិលមិញ​ក្រុម​គ្រួសារ​បាន​រៀបចំ​​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន​កវី​ គង្គ ប៊ុនឈឿន ដោយ​ក្នុង​នោះ ​អដ្ឋិធាតុ កវី​ម្ចាស់​ស្ទឹង​សង្កែ​រូប​នេះ​ បាន និង​កំពុង​តម្កល់​នៅ​​គេហដ្ឋាន​ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​បន្ត​ទៀត។ទាល់​តែ​​គ្រប់​៣ឆ្នាំ​ទើប ទើប​បញ្ជូន​ទៅ​​តម្កល់​នៅ​ស្រុក​កំណើត​ឯ​ខេត្ត បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី ឧត្ដម​ មុត ថារី។

អដ្ឋិធាតុ កវី  គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​

ការ​សម្រេច​បែប​នេះ​ ក៏​ព្រោះ​តែ​ក្រុម​គ្រួសារ​ទាំង​អស់ យល់​ឃើញ​ថា ងាយ​ស្រួល​កូន​ចៅក្នុង​ធ្វើ​បុណ្យ​ទាន​ជូន ក៏​ដូច​ជា ចង់​​ដុត​ធូប គោរព​ឲ្យ​យូរ​បន្តិច។ ឧត្ដម​ មុត ថារី បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​គ្រប់​ចំនួន៣ឆ្នាំ​ហើយ ក្រុម​គ្រួសារ​នឹង​យក​អដ្ឋិធាតុ​ទៅ​​តម្កល់​​ទុក​នៅ​ក្នុង​ចេតិយ៍​​ជា​មួយ​សាច់ញាតិនា​​​ខេត្ត បាត់​ដំបង ។

ចំពោះ​រូប​សំណាក់​​ដែល​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​ជូន​កវី​ គង្គ ប៊ុនឈឿន ​ នៅ​ទីតាំង​ណា​មួយ​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ ដើម្បី​ជា​ការ​ចងចាំ ក៏​ដូច​ជា​តប​ស្នង​គុណ​នោះ ឧត្ដម​ មុត ថារី ប្រាប់​ថា មិន​ទាន់​​​ដឹង​អាជ្ញាធរ​សម្រេច​ធ្វើ​ជូន ឬ​យ៉ាង​ណា​​នៅ​ឡើយ​ទេ។

ងាក​មក​ពិធី​បុណ្យ​១០០ថ្ងៃ កាល​ពី​ម្សិល​មិញ​វិញ ក្រៅ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​​ក្នុង​ក្រសួងព័ត៌មាន ឃើញ​មាន​សិល្បករ​ សិល្បការិនី​​ថ្មី​ចាស់​ៗ​មួយ​ចំនួន​​ធំ​បាន​ទៅ​ចូល​រួម តាម​ការ​អញ្ជើញ។ ជា​មួយ​គ្នា​នោះ ស្នាដៃ​​បទ​ចម្រៀង​របស់ កវី​គង្គ ប៊ុនឈឿន ចំនួន​៥០បទ ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើ​ជា​ CD​ ប្រមាណ​ជាង​ ៥០០ CD ចែក​ជូន​ភ្ញៀវ​កិត្តិយស​ជា​អនុស្សាវរីយ​ផង​ដែរ។

អត្ថបទ៖ ខុត សីហា ​​