រឿង​កម្រ​! ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ៥​រូប​ជួបជុំគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​

6 Videos


តាមប្រភពព័ត៌មាន «Washington Post» បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ លោកប្រធានាធិបតីហ្វ៊ីលីពីនដែលទើបឡើងកាន់តំណែងថ្មីលោក Walter Dutt បានកោះប្រជុំអតីតប្រធានាធិបតី ៤ រូបដើម្បីរួមគ្នាពិភាក្សារឿងសំខាន់ៗរបស់ប្រទេសជាតិ ជាពិសេស គឺរឿងជម្លោះដែនសមុទ្ររវាង ប្រទេសហ្វ៊ីលីពីន និង ប្រទេសចិន តែគេនៅចាំបានថា អតីតប្រធានាធិបតីទាំង ៤ រូបនេះកាលនៅកាន់អំណាចតែងមានផ្នត់គំនិតនយោបាយខ្វែងគ្នា ។

បើតាមការបង្ហើបពីមន្ត្រីហ្វ៊ីលីពីន ម្នាក់បានឲ្យដឹងថា លោកប្រធានាធិបតី Walter Dutt បានកោះប្រជុំ សមាជិកក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាអំពីគោលនយោបាយរដ្ឋាភិបាលថ្មីក្នុងការចរចាជាមួយនឹងប្រទេស ចិន អំពីជម្លោះសមុទ្រចិនខាងត្បូង ។ ចំពោះអតីតប្រធានាធិបតីហ្វ៊ីលីពីន ទាំង ៤ រូបដែលបានចូលរួមប្រជុំដោះស្រាយបញ្ហាប្រទេសជាតិនោះ រួមមានលោក Fidel Ramos, លោក Joseph Estrada, លោកស្រី Arroyo និងលោក Benigno Aquino ។

P9

រឿង​កម្រ​! ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ៥​រូប​ជួបជុំគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​

រឿង​កម្រ​! ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ៥​រូប​ជួបជុំគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​
គួររំលឹកផងដែរថា ចំពោះ ការអញ្ជើញអតីតប្រធានាធិបតីឲ្យមកចូលរួមប្រជុំ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនោះ គឺជាប្រពៃណីនៃប្រទេសហ្វ៊ីលីពីន ប៉ុន្តែការជួបជុំលើកនេះក៏ឆ្លុះបញ្ចាំងនូវការរួបរួមគ្នារវាងប្រធានាធិបតីទាំងនោះផងដែរ ។គេនៅចាំបានថា កាលពីឆ្នាំ ២០០១ លោកស្រី Arroyo ធ្លាប់បានចូលរួមនៅក្នុងការផ្តួលរំលំ រដ្ឋាភិបាលរបស់លោក Estrada ដែរ ហើយនៅពេលដែលលោកស្រីបានឡើងកាន់តំណែងលោក Estrada ត្រូវប្រឈមនឹងការចោទប្រកាន់ ប៉ុន្តែនៅទីបំផុតលោកស្រី Arroyo បានលើកលែងទោស ព្រមទាំងអនុញ្ញាតិ ឲ្យលោក Estrada មានជីវិតនយោបាយអាចឈរឈ្មោះជ្រើសរើសប្រធានាធិបតីទៀតផង ។

បច្ចុប្បន្នលោក Estrada មានតំណែងជាចៅហ្វាយក្រុងម៉ានីល ។ មកដល់ឆ្នាំ ២០១១ ក្នុងតំណែងប្រធានាធិបតីលោក Aquino ក៏បានឃាត់ខ្លួនលោកស្រី Arroyo ដែរ ដោយចោទប្រកាន់ពីបទបន្លំសន្លឹកឆ្នោត ប៉ុន្តែកាលពីពេលថ្មីៗនេះលោកស្រីត្រូវបានដោះលែងឲ្យមានសេរីភាព វិញ ។ ម្យ៉ាងទៀតលោក Aquino ក៏ធ្លាប់ប្រឆាំងជាមួយនឹងលោក Walter Dutt ដែលជាប្រធានាធិបតីហ្វ៊ីលីពីន បច្ចុប្បន្នផងដែរ ដោយចោទប្រកាន់លោកថា «ជាស្រមោលនៃជនផ្តាច់ការ» ។

នៅក្នុងការជួបជុំលើកនេះ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង លោក Walter Dutt ក៏មានគម្រោងពិភាក្សា អំពីបញ្ហាសន្តិសុខដទៃទៀតផងដែរ ។ ដូចជាបើកការចរចាដោយសន្តិវិធីជាមួយក្រុមឧទ្ទាមហ្វ៊ីលីពីន និង ការបង្ក្រាបលើពួកជួញដូរគ្រឿងញៀន ។ តាមការកត់សម្គាល់ គឺចាប់តាំងតែពីលោក Walter Dutt បានឡើងកាន់តំណែងប្រធានាធិបតី ហ្វ៊ីលីពីន កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ រួចមក គឺរដ្ឋាភិបាលរបស់លោកបាន សម្លាប់ឈ្មួញគ្រឿងញៀន និង អ្នកប្រើប្រាស់គ្រឿងញៀនអស់ប្រមាណជា ៣០០ នាក់ហើយ ៕ គ ឡេង