ពេជ្រ​ សោភា ​បញ្ជូន​សង្គ្រោះ​បន្ទាន់​ម៉ោង​១​យប់​មិញ

នៅព្រឹកថ្ងៃទី២៨នេះ តារាចម្រៀង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត ក៏មានគម្រោងមកចូលរួមក្នុងកម្មវិធីនាំយកប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារ ពីការសម្ដែងនៅប្រទេសកូរ៉េមកឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ប៉ុន្តែនាង និងដៃត្រូវខកខានវិញ ដោយសារជំងឺធ្វើទុក្ខទាំងកណ្ដាលអាធ្រាត្រ ត្រូវបញ្ជូនទៅមន្ទីរឯកជនក្នុងក្រុងភ្នំពេញមួយកន្លែង ដើម្បីសង្គ្រោះបន្ទាន់ នេះបើតាមប្រភពពីអ្នកចូលរួមក្នុងកម្មវិធីដែលនាងមិនបានមកចូលរួមព្រឹកមិញ។

ព័ត៌មាននេះពេលទទួលទូរស័ព្ទពីលោក តាន់ ចន្ថា អ្នកយកព័ត៌មានវេបសាយ នារីម្នាក់បានលើកជំនួស ពេជ្រ សោភា នឹងអះអាងជាសាច់ញាតិបានប្រាប់ថា ពេជ្រ សោភា មិនបានចូលក្នុងកម្មវិធីយកប្រាក់ទៅឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាទេ ព្រោះពីយប់មិញវេលាម៉ោងប្រមាណជាមួយរំលងអាធ្រាត្រ ជំងឺក្នុងខ្លួននាងធ្វើទុក្ខខ្លាំង ដែលតម្រូវឱ្យសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយក្នុងរាជធានីភ្នំពេញតែម្ដង។

អ្នកផ្តល់ព័ត៌មានដែលនេះបន្តថា រហូតមកដល់ពេលនេះ ពេជ្រ សោភា មិនទាន់បានចេញពីមន្ទីរពេទ្យនៅឡើយ តែអាការជំងឺនាងបានធូរស្រាលខ្លះហើយ ក្រោយពីគ្រូពេទ្យបានប្រើថ្នាំជួយភ្លាមៗ ប៉ុន្តែសម្រាប់ព័ត៌មានចេញពីពេទ្យនៅពេលណានោះប្រភពនេះមិនទាន់បានបញ្ជាក់ទេ គឺរង់ចាំការបញ្ជាក់ពីតារាចម្រៀងរូបនេះសិន៕

 

ប្រភព៖ news.kqube


Related Posts