​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

​កាត់​​ខោ​អាវ​ម៉ូដ​ កាត់​ខោ​អាវ​​រាង ទៅ​រក​សំពត់​គុណ​ភាព​ល្អ នាំ​ចូល​ពី​បរទេស អ្នក​នៅ​ភ្នំពេញ​ប្រាកដ​ជា​មិន​រំលង​ទេ​​​ កន្លែង​​លក់​សំពត់​​និង​កាត់​ដេរ​​​​​នៅ​ម្ដុំ​​ផ្សារ​អូរឫស្សី។ ដោយ​សារ​តែ​​​គុណ​ភាព​សាច់​សំពត់​ ​ បូក​រួម​និង​​ការ​កាត់​​ម៉ូដ​ស្អាត​តម្រូវ​តាម​ចិត្ត​អតិថិជន​នោះ​ បាន​ធ្វើ​ឲ្យ​សិស្ស​ និស្សិត អ្នក​ធ្វើ​ការ​​​​ជា​​ច្រើន​​​ ​តែង​និយម​ទៅ​ជាវ​ និង​ក្លាយ​ជា​ម៉ូយ​ នៅ​បណ្ដា​តូប​លក់​ជា​ច្រើន​​​នៅ​ទី​នោះ​ផង​ដែរ។ ​​​​​​

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 

​តាម​​បង​ស្រី ហួច អ្នក​​​​ប្រកប​របរ​​រក​ស៊ី​​​​​​​បើក​​តូប​​លក់​សំពត់​ និង​កាត់​ដេរ​​​​​ជាង​ប្រាំ​បី​ឆ្នាំ​មួយ​​កន្លែង​​ នៅ​​​ម្ដុំ​​អូរឫស្សី​ បាន​​រៀប​រាប់​ប្រាប់​ពី​ចំណូល​​ប្រចាំ​ថ្ងៃ​ថា ជា​មធ្យម​​​ការ​លក់​នៅ​តូប​​របស់​ខ្លួន​ អាច​រក​​បាន​ចំណូល​ពី ៧០ ទៅ ១០០​​ដុល្លារ​ក្នុង​១​ថ្ងៃ​។ អតិថិជន​​​ភាគ​ច្រើន​ដែល​មក​ជាវ​​សំពត់​ ​​តែង​កាត់​​នៅ​ទី​នោះ​ផ្ទាល់​តែ​​ម្ដង​។

 

បង​ស្រី​បន្ថែម​ថា ​ចំពោះ​​ប្រភេទ​សំពត់​ អ្នក​ទិញ​​​​​​​​ភាគ​ច្រើន​​ចូល​ចិត្ត​រើស​​​​តាម​តម្លៃ​ដែល​ខ្លួន​មាន​លទ្ធភាព​​​ ដែលសំពត់​​មាន​​​តាម​​​ប្រភេទ​គុណភាព​​​តម្លៃ​ចាប់​ពី​ ៥​ដុល្លារ ទៅ​៩ ដុល្លារ។ សម្រាប់ថ្លៃឈ្នួលកាត់ដេរ គឺក្នុងខោ ឬអាវមួយថ្លៃ ៤ដុល្លារ។ ចំពោះ​​សំពត់​​​ទិញ​ចូល ​អ្នក​​លក់​រូប​នេះ​និយាយ​ថា៖ “ក្រណាត់(សំពត់) ​​​គឺ​កុម្ម៉ង់​​ទិញ​ពី​ថៅកែ ភាគ​ច្រើន​​យក​ពី​ថៃ ហើយ​​ចិន​ “។

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 

​សំពត់​​​នាំ​ចូល​​​មក​ពី​​ប្រទេស​ថៃ និង​ចិន​​​​មាន​ភាព​​ធន់​ជាប់​ល្អ ជា​មូល​ហេតុ​នាំ​ឲ្យ​អតិថិជន​​ពេញ​ចិត្ត​​មក​ទិញ​ និង​កាត់​ខោ​អាវ​។ តែ​យ៉ាង​ណា​ក្ដី ម្ចាស់​តូប​​ខាង​លើ​ដដែល​បាន​និយាយ​ពី​បញ្ហា​​​ខ្លះ​​​ដែល​​ធ្វើ​ឲ្យ​បាត់​បង់​ អ្នក​មក​ទិញ​​ក្រណាត់​ ​កាត់​​ខោ​អាវ​ គឺ​ការ​​​​ពេញ​និយម​​ខោ​អាវ​​​​​​ម៉ូដ​ស្រាប់​​ៗ​ លក់​ចុះ​ថ្លៃ។ ​​​​​

 

​បង​ស្រី​ហួច ​​​បាន​​ថ្លែង​ប្រាប់​ថា “ពីរ​ បី​ឆ្នាំ​ចុង​ក្រោយ​​​នេះ​ អ្នក​មក​ទិញ​​ថ្ងៃ​​បុណ្យ​ ដូច​ថ្ងៃ​ភ្ជុំ​ចឹង ​​​​ក៏​ដូច​ថ្ងៃ​ធម្មតា ​ឥលូវ​គេ​ទិញ​អាវ​​ម៉ូដ​ស្រាប់​ៗ ហើយ​ពិបាក​លក់​ណាស់​អូន​​ឥលូវ ​ណា​មួយ​តូប​​​​នៅ​នេះ​ច្រើន​ ម៉ូយ​បង​ សិស្ស​​ហើយ​​អ្នក​ធ្វើ​ការ​ហ្នឹង អត់​មាន​អ្នក​ថ្មី​ទេ ម៉ូយ​​​​​ដដែល”៕

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

 


អត្ថបទ៖ មាន រតនា