ប្រុស​ស្អាត Taeyang កំពុង​ដេក​នឹក​សត្វ​សុនខ​របស់ខ្លួន​ដែល​ត្រូវគេ​លួច​

6 Videos


ថ្មីៗនេះនៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមSNS ផ្ទាល់ខ្លួនរបស់បងប្រុសតារាចម្រៀង Taeyang ឈ្មោះ លោក Dong Hyun Baeបានបង្ហោះសារខ្លីមួយថា ក្នុងកំឡុងពេលនេះក្រុមគ្រួសាររបស់គេកំពុងបាត់សុនខដ៏គួរឲ្យស្រឡាញ់មួយក្បាលដោយមានឈ្មោះថា Homie ។

ប្រុស​ស្អាត Taeyang កំពុង​ដេក​នឹក​សត្វ​សុនខ​របស់ខ្លួន​ដែល​ត្រូវគេ​លួច​

P9

ប្រុស​ស្អាត Taeyang កំពុង​ដេក​នឹក​សត្វ​សុនខ​របស់ខ្លួន​ដែល​ត្រូវគេ​លួច​

នៅក្នុងសារខ្លីនោះបានបញ្ជាក់ទៀតថា Homieគឺជាពូជសុនខ Bulldog មកពីប្រទេសអង់គ្លេស ហើយត្រូវបានគេលួចនៅចំណុចផ្លូវ 113-31 Hyanggyo-roក្នុងទីក្រុង Yeoju ខេត្ត Gyeonggi (ក្នុងប្រទេសកូរ៉េខាងត្បូង) ។

ប្រុស​ស្អាត Taeyang កំពុង​ដេក​នឹក​សត្វ​សុនខ​របស់ខ្លួន​ដែល​ត្រូវគេ​លួច​

មកទល់នឹងពេលនេះ Homie នៅមិនទាន់បានរកឃើញឡើយ ហើយក្នុងសារ SNS របស់លោក Dong Hyun Baeដដែលថែមទាំងបានបញ្ជាក់ទៀតថា ពេលនេះក្រុមគ្រួសាររបស់លោកទាំងមូលរួមទាំងលោក Taeyang ផងដែរកំពុងនឹករឭក Homie សត្វសុនខបណ្ដូលចិត្តរបស់ពួកគេខ្លាំងណាស់ ដោយសង្ឃឹមថា នឹងមានគេប្រគល់វាមកឲ្យពួកគេវិញ ៕ (ប្រភព៖ អលខេប៉ប) កុសល