សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

6 Videos


តារាសម្តែងស្រីដែលមានសម្រស់ស្រស់សោភា សុខ សោម៉ាវត្តី ចាប់តាំងពីប្រកាសថាខ្លួននៅលីវជាថ្មីរួចមក នាងហាក់ដូចជាត្រូវប៉ាន់យ៉ាងសម្បើមជាមួយការងារសិល្បៈ ជាពិសេសជាមួយការសម្តែងខ្សែភាពយន្តតែម្តង ។ បើនិយាយពីតម្លៃខ្លួនក្នុងការចេញសម្តែងវិញ សុខ សោម៉ាវត្តី ហាក់ស៊ីថ្លៃកាន់ច្រើនឡើងៗក្នុងវិស័យនេះ ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

P9

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

សុខ សោម៉ាវត្តី ថ្វីដ្បិតតែក្លាយខ្លួនជាអ្នកមេម៉ាយកូនមួយទៅហើយក្តី តែរូបសម្រស់របស់នាងនៅតែស្រស់ស្អាត និង មានទីផ្សារការងារសិល្បៈមិនបានស្រុតចុះឡើយ គឺកាន់តែត្រូវប៉ាន់ និង មានការមមាញឹកជាងមុនទ្វេដងទៅទៀត ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

តួយ៉ាងដូចជាពេលកន្លងមកនាងត្រូវបានផលិតករ និង អ្នកដឹកនាំរឿងមួយចំនួនបានហៅនាងទៅថតក្នុងខ្សែភាពយន្តដុំ និង ភាពយន្តភាគ ដូចជារឿង «ព្រះនាងម្ចាស់ឡឺកឺ» រឿង «បណ្តឹងខ្មោចទាំង៥» និង រឿងជាច្រើនទៀត ហើយទើបតែថ្មីៗនេះទៀត សុខ សោម៉ាវត្តី ត្រូវបានគេជ្រើសឱ្យសម្តែងក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី»ផងដែរ ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្មថោន ក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ ភួងបុប្ផា ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

បើតាមព័ត៌មានផ្តល់មកថា នាងសម្តែងជាតួឈ្មោះ សារ៉ា រស់ក្នុងគ្រួសារក្រីក្រមួយមានម្តាយសម្តែងដោយអ្នកនាង ស្វែង សុជាតា ដែលតាមរយៈរឿងនេះមានការនិយាយថា នាងស៊ីថ្លៃមិនធម្មតាទេ ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ក្នុងមួយថ្ងៃស៊ីថ្លៃមិនក្រោម ៣០០ ដុល្លារឡើយ ដែលតួលេខនេះជាចំនួនមួយច្រើនគួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះដែរ កាលពីកន្លងមក សុខ សោម៉ាវត្តី ក៏ត្រូវបានផលិតករម្នាក់ទម្លាយលើរឿងតម្លៃខ្លួនក្នុងការចេញសម្តែងនេះដែរថា ក្នុងរឿងដុំមួយរឿង សុខ សោម៉ាវត្តី ស៊ីថ្លៃរហូតដល់ទៅខ្ទង់ ៥០០០ ដុល្លារឯណោះ ។

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

តែយ៉ាងណាតាមរយៈការធ្វើបទសម្ភាសកន្លងមក សុខ សោម៉ាវត្តី បានទទួលស្គាល់ដែរថា នាងពិតជាត្រូវបានផលិតករទាក់ទងថតសម្តែងច្រើនរឿងមែន តែចំពោះរឿងតម្លៃខ្លួនក្នុងការថតនាងមិនបានបង្ហើបប្រាប់តាមត្រង់ទេ គ្រាន់តែថាខ្ពស់គួរសម តែមិនច្រើនណាស់ណាទេ ៕ សាកល

សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​

  • សុខ សោ​ម៉ា​វ​ត្តី ស៊ីថ្លៃ​ឡើង​ទ្វេ ក្រោយ​ប្រកាសថា​នៅ​លីវ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:សិល្បៈ