នឹកឃើញ​ឋាននរក​…

សម័យ​សេនាប្រមុខ​លន់ ណុ​ល ដឹកនាំ របប​សាធារណរដ្ឋ​ខ្មែរបាន​ប្រមាណ​ជាង​៥​ឆ្នាំ​...​របប​លន់ ណុ​ល​-​សិរី​មតៈ ជា​របប​ពោរពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​...​ឧក្រិដ្ឋកម្ម ឃាតកម្ម​...​តាម​អំពើ​ចិត្ត​...​ជា​របប​អនាធិបតេយ្យ​ពេញបន្ទុក​...​បាញ់​សម្លាប់​...​គប់​គ្រាប់បែក​...​ប្លន់​ប្រដាប់​អាវុធ​គ្រប់​ទីកន្លែង​...​អ្នក​ណា​ខ្លាំង អ្នក​ហ្នុ​ង​ឈ្នះ !

អនាធិបតេយ្យ​បំផុត​នោះ​...​ទាំង​យប់​ទាំង​ថ្ងៃ គេ​ឃើញ​មនុស្ស​ទាំង​ក្រុម​ៗ​ស្លៀកពាក់​ទាហាន​ដើរ​ចូល​ហាង​...​ចូល​បារ​...​ផឹក​សី​ុ​ដោយ​សេរី រួច​ដើរ​ចេញ​អត់​គិត​ប្រាក់​...​ហាង​គុយទាវ ហាង​បាយ​ណា​ហ៊ាន​គិត​ប្រាក់ ឬ​ហ៊ាន​លើក​ម្ហូប​យឺត​...​មុខជា​តុ​ហោះ​ចាន​ហើរ​...​ហាង​ខ្លះ​ឃើញ​អ្នក​ស្លៀកពាក់​ទាហាន​ចូល​...​ថៅកែ​ស្ទុះភ្លែត​ហុច​ប្រាក់​មួយ​បាច់​ជូន និង​អង្វរ​សុំ​កុំ​ចូល​...​។

ទីបំផុត​សេនាប្រមុខ លន់ ណុ​ល និង​សិរី​មតៈ​...​ដោយសារ​អំពើ​ពុក​រលួយ​រាតត្បាត​ពេក​...​បាន​ប្រកាស​ក្តែ​ង​ៗ​ថា ឈាម​ខ្មែរ​មាន​ជាតិ​ពុក​រលួយ​តាំងពី​កើតមក​...​ខ្មែរ​ជា​ពូជ​អ្នក​ចម្បាំង​...​ពូជ​ពុក​រលួយ​...​ធ្វើ​ម៉េច​កំចាត់​បាន​ទៅ ?​!

នឹកឃើញ​សម័យ​មហា​ហិនហោច​នោះ​...​នឹក​អាណិត​សង្គម​កម្ពុជា​យើង​ដែល​ចក្រពត្តិ​លោក​សេរី​ដាក់​នឹម​ត្រួតត្រា​...​ជំនួយ​មាន​ចំណង​...​ទីបំផុត​រលំរលាយ​ទៅ​ហោង !!

ឱ ! ឋាននរក​អើយ​...​នឹកឃើញ​សម័យ​ឋាននរក​ម្តង​ៗ​ភ័យ​ខ្លាច​...​និង​ស្អប់ខ្ពើម​បំផុត ។

សម័យនេះ​ជា​សម័យ​សន្តិភាព​...​មាន​នីតិរដ្ឋ​...​ជា​សម័យ​ព្រះរាជាណាចក្រ​ទី​២ មាន​ព្រះមហាក្សត្រ​ប្រកប​ទៅ​ដោយ​ទស​ពិត​រាជធម៌​ជា​ម្លប់​ដ៏​រឹង​មាំ​...​មាន​ប្រជាធិបតេយ្យ សេរី ពហុបក្ស​...​បាន​ពិភពលោក​បើកភ្នែក​ជួយ​មើលថែ​...​ជួយ​ថ្នាក់ថ្នម​...​។​ល​។
ប៉ុន្តែ​នៅ​តែ​ភ័យ​ៗ ! នៅ​តែ​ព្រួយ​ម្តង​ៗ...

               អា​ឡេវ