រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ដាច់​ហ្វ្រាំង​បុ​ក​រះ​ស្លាក​សញ្ញា​ការដ្ឋាន និង​រថយន្ត​ដឹក​ដែក

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង​កំពុង​តែ​បើកបរ​នៅ​លើ​ផ្លូវ​សុខ​ៗ​ស្រាប់តែ​ដាច់​ហ្វ្រាំង​បោល​ទៅ​បុក​រះ​ស្លាក​សញ្ញា​ការដ្ឋាន និង​បន្ត​ទៅ​បុក​រថយន្ត​ដឹក​ដែក​១​គ្រឿង​ទៀត​ដែល​ចត​នៅ​ស្ងៀម​ពីក្រោយ​ជាប់​ទើប​អស់​ល្បឿន​លែង​ទៅ​មុខ​ទៀត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ស្ថានីយ​បូមទឹក​បឹង​ត្របែក ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​បើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ម៉ាក ហ៊ី​ណូ ព៌​ណ​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 5A-0340 តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ជិត​ដល់​កន្លែង​កើតហេតុ​ប្រហែលជា​៥០​ម៉ែត្រ ខណៈ​ពេល​ផ្លូវ​ចង្អៀត​រូប​គាត់​ក៏​បាន​ជាន់​ហ្វ្រាំង​អប តែ​ហ្វ្រាំង​នោះ​បាន​ដាច់​ជាន់​មិន​ស៊ី​ឡើយ ។ ពេល​ដែល​បានដឹង​ថា រថយន្ត​របស់​គាត់​បាន​ដាច់​ហ្វ្រាំង រូប​គាត់​ក៏​បាន​បួង​ចង្កូត​ទៅ​អែប​ខាង ដើម្បី​បញ្ជៀ​ស​កុំ​ឱ្យទៅ​បុក​រះ​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​នៅ​ខាង​មុខ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​រូប​គាត់​ក៏​បាន​បួង​ចង្កូតរថយន្ត​របស់​គាត់​អែប​ទៅ​កៀន និង​បាន​ទៅ​បុក​ស្លាក​សញ្ញា​ការដ្ឋាន​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ចំនួន​មួយ និង​បន្ត​ទៅ​បុក​រថយន្ត​ស្ទូច​ដឹក​ដែក​១​គ្រឿង​ទៀត​ដែល​មាន​កន្ទុយ​ដែក​វែង​ចេញ​មក​ខាងក្រៅ​ផុត​កន្ទុយ​ដែល​ចត​នៅ​ស្ងៀម​បណ្តាល​ឲ្យ​រថយន្ត​របស់​គាត់​ផុង​ខាង​មុខ​ជាប់​ខាងក្រោយ​ទើប​អស់​ល្បឿន និង​ឈប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ករណី​រថយន្ត​ដាច់​ហ្វ្រាំង​នេះ​ដែរ​បាន​កើត​ឡើងជា​ច្រើន​លើក​ច្រើ​សារ​មក​ហើយ ដោយ​តែងតែ​បង្ក​ឲ្យ​មានការ​ខូចខាត​ទៅ​ដល់​សម្បត្តិ​សាធារណៈ ឬ​ក៏​បណ្តាល​ឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ផង​ដែរ តែ​សំណាងល្អ​លើក​នេះ​គ្រាន់តែ​បង្ក​ឲ្យ​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច និង​រថយន្ត​បង្ក​កំ​ពិតតែ​ផ្នែក​ខាង​មុខតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បាន​ធ្វើការ​ដោះស្រាយ​ដោយ​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​លើ​ស្លាក​សញ្ញា​ការដ្ឋាន​ដែល​រង​ការ​ខូចខាត​មួយ​នោះ ដើម្បី​បញ្ចប់រឿង និង​ហៅ​រថយន្ត​របស់​ក្រុមហ៊ុន​១​គ្រឿង​ទៀត​មក​សណ្តោង​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ៕