ឧកញ៉ា ដួង ឆាយ​ស្នើសុំ​អភិបាល​រាជធានី​​​ភ្នំពេញ​បញ្ចេញ​កំដាប់​ដៃ​ដែក​ចំពោះ​ក្រុមហ៊ុន​ឡាន​ក្រុង​​​

បន្ទាប់ពីបានមើលឃើញឡានក្រុងរបស់ក្រុមហ៊ុនឯកជនមួយចំនួន បានយកចំណីផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះ ឧកញ៉ាវ័យក្មេង ដួង ឆាយ បញ្ចេញអារម្មណ៍មិនសប្បាយចិត្តនូវទង្វើរំលោភសិទ្ធិរបស់ក្រុមហ៊ុនខាងលើមកលើប្រពលរដ្ឋក្នុងការធ្វើដំណើរតាមដងផ្លូវ ដែលជាកត្តាបង្កឲ្យមានភាពកកស្ទះចរាចរណ៍ជារឿយៗ។
 
ឧកញ៉ា រូបនេះបានសរសេរក្នុងបណ្តាញរបស់ខ្លួនយ៉ាងដូច្នេះថា” អ្វីដែលខ្ញុំ មិនសប្បាយចិត្តបំផុតនៅក្នុងរាជធានីពេលនេះគឺឈ្មួញបានយកចិញ្ចើមផ្លូវសំរាប់ថ្មើរជើងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយយកផ្លូវថ្នល់ធ្វើជាចំណតអស់ហើយជាពិសេសគឺក្រុមហ៊ុនរថយន្តកាពីតូលនេះតែម្តងដែលនេះជាកត្តាសំខាន់ដែលបង្ករអោយមានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរជាបំផុតដល់ប្រជាជនជាង1 សែននាក់ធ្វើដំណើរយ៉ាងលំបាកឆ្លងកាត់ចំណុចផ្សារអូរស្សីក្នុងមួយថ្ងៃៗអស់រយះពេលជាង 10 ឆ្នាំកន្លងមកនេះ។

ក្នុងនាមខ្ញុំជាពលរដ្ឋសូម ឯកឧត្តមអភិបាលរាជធានី ប៉ាសុជាតិវង្ស បញ្ចេញកំដាប់ដៃដែកចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះឈ្មួយទាំងនោះដោយក្តីអនុគ្រោះ។ Comment យោបល់អ្នក SHARE គាំទ្រចំណាត់ការរបស់សាលារាជធានី”៕

ឧកញ៉ា ដួង ឆាយ​ស្នើសុំ​អភិបាល​រាជធានី​​​ភ្នំពេញ​បញ្ចេញ​កំដាប់​ដៃ​ដែក​ចំពោះ​ក្រុមហ៊ុន​ឡាន​ក្រុង​​​ ឧកញ៉ា ដួង ឆាយ​ស្នើសុំ​អភិបាល​រាជធានី​​​ភ្នំពេញ​បញ្ចេញ​កំដាប់​ដៃ​ដែក​ចំពោះ​ក្រុមហ៊ុន​ឡាន​ក្រុង​​​ ឧកញ៉ា ដួង ឆាយ​ស្នើសុំ​អភិបាល​រាជធានី​​​ភ្នំពេញ​បញ្ចេញ​កំដាប់​ដៃ​ដែក​ចំពោះ​ក្រុមហ៊ុន​ឡាន​ក្រុង​​​

ប្រភព៖ kqube

  • ឧកញ៉ា ដួង ឆាយ​ស្នើសុំ​អភិបាល​រាជធានី​​​ភ្នំពេញ​បញ្ចេញ​កំដាប់​ដៃ​ដែក​ចំពោះ​ក្រុមហ៊ុន​ឡាន​ក្រុង​​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: