ឥណ្ឌូនេស៊ីប្រហារជីវិតអ្នកពាក់ព័ន្ធគ្រឿងញៀន១៤នាក់​

ឥណ្ឌូនេស៊ីប្រហារជីវិតអ្នកពាក់ព័ន្ធគ្រឿងញៀន១៤នាក់​

ឥណ្ឌូនេស៊ីបានបញ្ជាក់ថាពួកគេនឹងប្រហារជីវិតមនុស្សចំនួន១៤នាក់ដែលជាប់ពាក់ព័ន្ធបទឧក្រិដ្ឋព្រហ្មទណ្ឌធ្ងន់ធ្ងរករណីជួញដូរគ្រឿងញៀន បើទោះជាជាមានការរិះគន់ពីស្ថាប័នការពារសិទ្ធិមនុស្ស ហើយទាមទារឲ្យបញ្ឈប់វិញក៏ដោយ។

សារព័ត៌មាន BBC បានចុះផ្សាយថាតាមបញ្ជីមិនផ្លូវការគឺអ្នកដែលត្រូវប្រហារជីវិតទាំងនោះមានប្រជាជននីហ្សេរីយ៉ា ហ្ស៊ីមបាវេ ប៉ាគីស្ថាន និងឥណ្ឌា។

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភចំពោះការកាត់ទោសប្រហារជីវិតនេះ ហើយជំរុញឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីដកទោសប្រហារជីវិតចេញ។

តាមគម្រោងអ្នកទាំង១៤នោះនឹងត្រូវប្រហារជីវិតនៅថ្ងៃស្រុកស្អែកនេះដោយផ្នែកលើច្បាប់ឥណ្ឌូនេស៊ីដែលគ្រោងនឹងធ្វើឡើងនៅពន្ធនាគារនៅលើកោះមួយឈ្មោះ Nusakambangan នៅក្នុងមហាសមុទ្រឥណ្ឌា៕

ប្រភព៖ vodhotnews

  • ឥណ្ឌូនេស៊ីប្រហារជីវិតអ្នកពាក់ព័ន្ធគ្រឿងញៀន១៤នាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: