សិង្ហបុរី​ខុស​ពី​ខ្មែរ មុន​ទិញ​ម៉ូតូ​កម្លាំង​​ខ្លាំង​ជិះ ត្រូវ​ប្រឡង ៣ ដំណាក់​កាល​ តេស្ត​សមត្ថភាព

នៅសិង្ហបុរីខុសពីកម្ពុជា ត្រង់ថា មិនមែនឲ្យតែមានលុយចង់ទិញម៉ូតូធន់ណាជិះបានតាមអំពើចិត្តបាននោះទេ គឺត្រូវមានសមត្ថភាពបើកបរស៊ីគ្នានឹងកម្លាំងម៉ូតូ។

សិង្ហបុរី​ខុស​ពី​ខ្មែរ មុន​ទិញ​ម៉ូតូ​កម្លាំង​​ខ្លាំង​ជិះ ត្រូវ​ប្រឡង ៣ ដំណាក់​កាល​ តេស្ត​សមត្ថភាព

លោក Derrick ដែលជាប្រជាជនសិង្ហបុរីនិងបច្ចុប្បន្នកំពុងជិះម៉ូតូផ្សងព្រេង ៦ ប្រទេសជាង ៣០ ថ្ងៃ បញ្ជាក់ថា មុននឹងទិញជ្រើសរើសទិញប្រភេទកម្លាំងម៉ូតូយកមកប្រើប្រាស់ ប្រជាជនសិង្ហបុរីត្រូវឆ្លងកាត់ការប្រឡងមានបីដំណាក់កាល។

ដំណាក់កាលទី ១ (Class 2B)៖ នេះជាកម្រិតមូលដ្ឋាន សម្រាប់អ្នកជិះម៉ូតូលើកដំបូង។ ពលរដ្ឋត្រូវប្រឡងយកប័ណ្ណបើកបរ ដែលអនុញ្ញាតឲ្យជិះម៉ូតូកម្លាំងម៉ាស៊ីន ២០០សេសេ ចុះក្រោម។ ដំណាក់កាលនេះ ដើម្បីឲ្យអ្នកបើកបរមានបទពិសោធន៍ឲ្យបានច្រើនជាមួយម៉ូតូ។ បើចង់ប្រឡងនៅដំណាក់កាលទី ២ ត្រូវរង់ចាំមួយឆ្នាំ។

ដំណាក់កាលទី ២ (Class A)៖ បន្ទាប់ពីមានបទពិសោធន៍ស្ទាត់ជាមួយម៉ូតូកម្លាំងម៉ាស៊ីនក្រោម ២០០សេសេ បាន ១ ឆ្នាំ អ្នកបើកបរមានសិទ្ធអាចប្រឡងយកប័ណ្ណបើកបរដំណាក់កាលទីពីរនេះបាន។ Class 2A អនុញ្ញាតឲ្យបើកបរម៉ូតូកម្លាំងម៉ាស៊ីនចន្លោះពី ២០០សេសេ ទៅ ៤០០ សេសេ ប៉ុណ្ណោះ។

ដំណាក់កាលទី ៣ (Class 2)៖ ក្រោយកាន់ប័ណ្ណបើកបរដំណាក់កាល ២ បានមួយឆ្នាំ អ្នកបើកបរមានសិទ្ធប្រឡងយកប័ណ្ណបើកបរដំណាក់កាលទី ៣ នេះបាន ហើយអាចជិះម៉ូតូកម្លាំងម៉ាស៊ីនធំកម្រិតណាក៏បាន។

Derrick បន្ថែមថា កន្លងមកច្បាប់នៅសិង្ហបុរីធ្លាប់អនុញ្ញាតឲ្យអ្នកមានអាយុ ១៦ ឆ្នាំបើកបរម៉ូតូបាន តែមកដល់ពេលឥឡូវចាប់ពីអាយុ ១៨ឆ្នាំឡើងទើបអនុញ្ញាតិបើកបរម៉ូតូ។ ដោយសារអត្រាអ្នកបើកបរវ័យក្មេង ជួបគ្រោះថ្នាក់ចរាចរណ៍កើនឡើង ទើបរដ្ឋាភិបាលកំណត់ឲ្យមានការប្រឡងបើកបរជា ៣ ដំណាក់កាល ដើម្បីឲ្យអ្នកបើកបរក្មេងៗមានជំនាញបើកបរច្បាស់លាស់និងសមស្របទៅនឹងកម្លាំងម៉ូតូដែលពួកគេប្រើប្រាស់៕

ប្រភព៖ sabay

  • សិង្ហបុរី​ខុស​ពី​ខ្មែរ មុន​ទិញ​ម៉ូតូ​កម្លាំង​​ខ្លាំង​ជិះ ត្រូវ​ប្រឡង ៣ ដំណាក់​កាល​ តេស្ត​សមត្ថភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: