ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ

តាមការស្រាវជ្រាវមួយរវាងអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្មធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងសម័យអង្គរ។

ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ

សំណាកនៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរឹទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍មិនទាន់មាន។

បើតាមលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា តាមគម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរឹទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” លទ្ធផលបឋមនៃការស្រាវជ្រាវ បានរកឃើញចង្ក្រានស្លសំរឹទ្ធ រួមទាំងរបស់ផ្សេងៗមានដូចជាសំណល់លោហៈ អំបែង ចានក្បានដែលគេប្រើប្រាស់ និងបំណែកសំណល់ក្បឿងជាច្រើន។ លើសពីនេះ ក្អមឆ្នាំងនិងផលិតផលផ្សេងៗដែលផលិតក្នុងស្រុក និងអំបែងដែលជានាំចូលពីបរទេសដូចជា ចិននិង (សុខោទ័យ)សៀមទៀតផង។

ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ

ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ

ក្រៅពីនេះគេប៉ាន់ស្មានថា រោងសំរឹទ្ធនោះទំនងធ្វើពីឈើប្រក់ក្បឿង។ តែមិនទាន់អាចប៉ាន់ស្មានបានពីទំហំរបស់រោងនេះពិតប្រាកដនៅឡើយទេ គ្រាន់តែអាចសន្និដ្ឋានថា វាមានទំហំធំ។ លោក បន្តថា សព្វថ្ងៃក្រុមរបស់លោកកំពុងកំណាយដីផង ខួងដីផងដើម្បីស្ទាបស្ទង់មើលពីវិសាលភាពនៃរោងស្លសំរឹទ្ធនេះមានទំហំប៉ុណ្ណា ហើយជាបន្តបន្ទាប់រកបានភស្តុតាងជាច្រើន។

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះទើបបើកកំណាយនៅថ្ងៃទី១១ខែកក្កដានោះទេ ហើយជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) ដែលត្រូវស្រាវជ្រាវរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩៕

ប្រភព ៖ sabay

 

  • ខ្មែរ​មាន​រោង​ស្ល​លោហកម្ម​ធំ​ និង​ប្រណីត​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុង​សម័យ​អង្គរ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: