សត្វ​ជាច្រើន​បាន​ងាប់ និង​កំពុង​ស្រេក​​ឃ្លាន នៅ​សួន​សត្វក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា

សត្វប្រមាណជា ៥០ក្បាល នៅក្នុងសួនសត្វដ៏ធំមួយ ក្នុងប្រទេសវេណេហ្ស៊ុយអេឡា (Venezuelan) ត្រូវបានគេរាយការណ៍ថា បានងាប់ដោយសារអត់អាហារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ដោយសារតែកង្វះខាតស្បៀងអាហារដ៏រ៉ាំរ៉ៃ។

សត្វ​ជាច្រើន​បាន​ងាប់ និង​កំពុង​ស្រេក​​ឃ្លាន នៅ​សួន​សត្វក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា

អ្នកស្រី Marlene Sifontes មេដឹកនាំសហជីពកម្មករនិយោជិក នៃទីភ្នាក់ងារឧទ្យានរដ្ឋ មានឈ្មោះថា Inparques បានប្រាប់សារព័ត៌មាន Reuters ឲ្យដឹងថា សត្វមួយចំនួនអត់អាហាររហូតដល់ទៅ ២សប្តាហ៍មុនពេលដែលពួកវាងាប់។ អ្នកស្រីបានឲ្យដឹងទៀតថា សត្វតោ និងខ្លា នៅសួនសត្វ ក្នុងរាជធានី ការ៉ាកាស (Caracas) ត្រូវបានគេឲ្យ ផ្លែស្វាយ និងល្ពៅស៊ីជាអាហារ។ រីឯសត្វនៅសួនសត្វក្នុងទីក្រុងដទៃទៀតវិញ ត្រូវបានរាយការណ៍មកថា មានស្ថានភាពអាក្រក់ជាងនេះទៅទៀត រហូតដល់ថ្នាក់បង្ខំចិត្តសុំការបរិច្ចាគផ្លែឈើ បន្លែ និងសាច់ ពីអាជីវករក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា ប្រទេសវេណេហ្ស៊ុយអេឡា កំពុងធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលជាមូលហេតុនាំឲ្យកើតមាន កង្វះខាតស្បៀងអាហារបែបនេះ៕

ប្រភព៖ sabay

  • សត្វ​ជាច្រើន​បាន​ងាប់ និង​កំពុង​ស្រេក​​ឃ្លាន នៅ​សួន​សត្វក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: