គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​

អភិបាលរងក្រុងដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងលំនៅឋាន លោកស្រី Alicia Glen ព្រមទាំងលោកស្រី Maria Torres-Springer ប្រធានសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក បានយល់ព្រមជាផ្លូវការក្នុងគម្រោងសង់សួនកម្សាន្តក្រោមដី។

គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​

ការយល់ព្រមនេះជាជំហានដ៏សំខាន់បំផុតមួយ ក្នុងការធ្វើឲ្យគម្រោង Lowline កើតមានពិតប្រាកដ ហើយវានឹងក្លាយជាសួនកម្សាន្តក្រោមដីដំបូងគេលើផែនដី។ លើសពីនេះ សួនកម្សាន្តនឹងត្រូវគេប្រើបច្ចេកវិទ្យានាំពន្លឺព្រះអាទិត្យចូលទៅក្រោមដីសម្រាប់បំភ្លឺ។

វាលសួនស្ថិតនៅចំណតរថភ្លើងក្រោម Delancey/Essex ដែលគេទុកចោលជាង ៤ទសវត្សហើយ។ ក្រុមអ្នកជំនាញបានបើកបន្ទប់ពិសោធន៍ Lowline Lab មួយកាលពីឆ្នាំ ២០១៥ ដើម្បីឲ្យដឹងថាបើគម្រោងសង់សួនក្រោមដីកើតមានមែន តើវានឹងដំណើរការយ៉ាងម៉េចដែរ។ បន្ទប់នេះ បានទទួលអ្នកចូលទស្សនាប្រមាណ ៧០ ០០០នាក់ហើយ គិតមកទល់ពេលនេះ ដើម្បីមើលរុក្ខជាតិដាំក្រោមដីជាង ៣០០០ដើម និងរាប់សិបប្រភេទ។ ទោះជាប្រភពមិនបានបញ្ជាក់ទំហំដីប៉ុន្មាន តែគេប្រាប់ថានឹងចំណាយទឹកប្រាក់ ១០លានដុល្លារអាមេរិក៕

គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​ គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​ គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​ គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​ គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​

ក្នុងបន្ទប់ពិសោធន៍សាកល្បង Lowline Lab

គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​ គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​

ប្រភព៖ sabay

  • គម្រោង​​​សួន​កម្សាន្ត​​ក្រោម​ដី​ដំបូង​គេ​​ក្នុង​លោក ​ឃើញ​​​ពិត​ជា​ប្លែក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: