​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

កាត់ខោអាវម៉ូដ កាត់ខោអាវរាង ទៅរកសំពត់គុណភាពល្អ នាំចូលពីបរទេស អ្នកនៅភ្នំពេញប្រាកដជាមិនរំលងទេ កន្លែងលក់សំពត់និងកាត់ដេរនៅម្ដុំផ្សារអូរឫស្សី។ ដោយសារតែគុណភាពសាច់សំពត់ បូករួមនិងការកាត់ម៉ូដស្អាតតម្រូវតាមចិត្តអតិថិជននោះ បានធ្វើឲ្យសិស្ស និស្សិត អ្នកធ្វើការជាច្រើន តែងនិយមទៅជាវ និងក្លាយជាម៉ូយ នៅបណ្ដាតូបលក់ជាច្រើននៅទីនោះផងដែរ។

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

តាមបងស្រី ហួច អ្នកប្រកបរបររកស៊ីបើកតូបលក់សំពត់ និងកាត់ដេរជាងប្រាំបីឆ្នាំមួយកន្លែង នៅម្ដុំអូរឫស្សី បានរៀបរាប់ប្រាប់ពីចំណូលប្រចាំថ្ងៃថា ជាមធ្យមការលក់នៅតូបរបស់ខ្លួន អាចរកបានចំណូលពី ៧០ ទៅ ១០០ដុល្លារក្នុង១ថ្ងៃ។ អតិថិជនភាគច្រើនដែលមកជាវសំពត់ តែងកាត់នៅទីនោះផ្ទាល់តែម្ដង។

បងស្រីបន្ថែមថា ចំពោះប្រភេទសំពត់ អ្នកទិញភាគច្រើនចូលចិត្តរើសតាមតម្លៃដែលខ្លួនមានលទ្ធភាព ដែលសំពត់មានតាមប្រភេទគុណភាពតម្លៃចាប់ពី ៥ដុល្លារ ទៅ៩ ដុល្លារ។ សម្រាប់ថ្លៃឈ្នួលកាត់ដេរ គឺក្នុងខោ ឬអាវមួយថ្លៃ ៤ដុល្លារ។ ចំពោះសំពត់ទិញចូល អ្នកលក់រូបនេះនិយាយថា៖ “ក្រណាត់(សំពត់) គឺកុម្ម៉ង់ទិញពីថៅកែ ភាគច្រើនយកពីថៃ ហើយចិន “។

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

សំពត់នាំចូលមកពីប្រទេសថៃ និងចិនមានភាពធន់ជាប់ល្អ ជាមូលហេតុនាំឲ្យអតិថិជនពេញចិត្តមកទិញ និងកាត់ខោអាវ។ តែយ៉ាងណាក្ដី ម្ចាស់តូបខាងលើដដែលបាននិយាយពីបញ្ហាខ្លះដែលធ្វើឲ្យបាត់បង់ អ្នកមកទិញក្រណាត់ កាត់ខោអាវ គឺការពេញនិយមខោអាវម៉ូដស្រាប់ៗ លក់ចុះថ្លៃ។

បងស្រីហួច បានថ្លែងប្រាប់ថា “ពីរ បីឆ្នាំចុងក្រោយនេះ អ្នកមកទិញថ្ងៃបុណ្យ ដូចថ្ងៃភ្ជុំចឹង ក៏ដូចថ្ងៃធម្មតា ឥលូវគេទិញអាវម៉ូដស្រាប់ៗ ហើយពិបាកលក់ណាស់អូនឥលូវ ណាមួយតូបនៅនេះច្រើន ម៉ូយបង សិស្សហើយអ្នកធ្វើការហ្នឹង អត់មានអ្នកថ្មីទេ ម៉ូយដដែល”៕

​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​ ​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​ ​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​ ​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​

ប្រភព៖ sabay

  • ​​​​​​​ទិញ​សំពត់​​ល្អ ​កាត់​ខោ​អាវ​​​​​​ម៉ូដ​​ស្អាត ​​គេ​និយម​ទៅ​​ផ្សារ​អូរឫស្សី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: