​ក្រោយ​សម្រាលកូន​ដោយ​វះកាត់ ត្រូវ​ប្រយ័ត្ន​រឿង​អ្វីខ្លះ​?

​ក្រោយ​សម្រាលកូន​ដោយ​វះកាត់ ត្រូវ​ប្រយ័ត្ន​រឿង​អ្វីខ្លះ​?


​ក្រោយ​សម្រាលកូន​ដោយ​វះកាត់ ត្រូវ​ប្រយ័ត្ន​រឿង​អ្វីខ្លះ​?

​ការ​មាន​ផ្ទៃពោះ និង​ការ​សម្រាលកូន ពិតជា​បណ្តាលឲ្យមាន ការផ្លាស់ប្តូរ​ជាច្រើន នៅក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​។​

​រាប់​ចាប់តាំងពី​ការឈឺចាប់​តិចតួច រហូតដល់​ការផ្លាស់ប្តូរ​អារម្មណ៍​មួយចំនួន ក្រោយ​សម្រាលកូន​ដោយ​វះកាត់​រួច អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព ឲ្យបាន​ដិត​ដល់​ជាទីបំផុត​។​

​ហើយ​អ្នក​ក៏​ត្រូវ​មាន​សំណួរ​ជាច្រើន ដើម្បី​ដឹង​កាន់តែច្បាស់ អំពី​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​ដែរ​។​

​ចូរ​ថែទាំ និង​ព្យាបាល​មុខរបួស ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​បង្ការ​ផលវិបាក និង​ធ្វើ​ឲ្យ​របួសឆាប់​ជា​សះស្បើយ​។​
•​    ​សម្រួល​អារម្មណ៍ ហើយ​សម្រាក​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​
•​    ​ហាម​លើ​ក​របស់​ធ្ងន់ៗ ឬ​ឈោង​ចាប់​របស់​ដែល​នៅ​ឆ្ងាយ អំឡុង​ពេល​បី​បួន​អាទិត្យ​ដំបូង ឬក៏​យូរ​ជាង​នេះ រឹតតែ​ល្អ​ប្រសើរ​
•​    ​ថែទាំ​ពោះ ដោយ​ការ​ឈរ និង​ដើរ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ទ្រ​ត្រង់​កន្លែង​ក្រោម​មុខរបួស ពេល​ធ្វើ​ចលនា ក្អក កណ្តា​ស់ សើច ឬ​សកម្មភាព​ផ្សេងៗ​ទៀត​
•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ តាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជំនាញ​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ដើម្បី​បង្គ្រប់​សារធាតុ​រាវ ដែល​អ្នក​បាន​បាត់បង់ អំឡុង​ពេល​សម្រាលកូន និង​ដើម្បី​បំបៅ​ដោះ​កូន ឲ្យបាន​គ្រប់គ្រាន់​។​

​ចូរ​ប្រុងប្រយ័ត្ន និង​សង្កេតមើល​ការឆ្លង​មេរោគ ដែល​មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ ៖
•​    ​កន្លែង​វះ​ឡើង​ក្រហម ក្តៅ ឬ​ហើម​
•​    ​មាន​ហូរ​ទឹក​រំអិល នៅ​កន្លែង​វះកាត់​
•​    ​ក្តៅខ្លួន​លើសពី ៣៨ អង្សារ​សេ​
•​    ​ឈឺចាប់​ខ្លាំង នៅក្នុង​ពោះ ឬ​កន្លែង​វះកាត់​៕

​ប្រភព ៖ Mayo Clinic
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។