អា​មេ​រិ​ក​មាន​គម្រោង​បង្កើត​កោះ​សិប្បនិមិត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ទប់ទល់​អំណាច​ចិន​


​ប្រភព​ពីសារ​ព័ត៌មាន​បរទេស​ឲ្យ​ដឹង​ថា​ សេចក្តីសម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ទីក្រុង​ឡា​អេ​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ដែល​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ ក្នុង​រឿង​វិវាទ​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​នោះ​ បាន​ក្លាយជា​ឱកាស​ និង​ហេតុផល​ដ៏​សំខាន់​សម្រាប់​ឲ្យ​អា​មេ​រិ​ក​អាច​រក្សា​ និង​ពង្រឹង​ឥទ្ធិពល​អំណាច​របស់​ខ្លួន​ដែល​បាន​និង​កំពុង​រង​ការ​គំរាមកំហែង​ពី​ចិន​ ក្រោម​រូបភាព​ "​ការពារ​ច្បាប់​អន្តរជាតិ​"​ បន្ថែម​ពីលើ​សកម្មភាព​ "​ការពារ​សម្ព័ន្ធមិត្ត​"​ដែល​អា​មេ​រិ​ក​ធ្លាប់​អនុវត្ត​ ។​

​អ្នកឯកទេស​យុទ្ធសាស្ត្រ​របស់​អា​មេ​រិ​ក​ បាន​លើក​ឡើង​ថា​ សកម្មភាព​របស់​ចិន​ដែល​វាតទី​ច្បាម​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ខាងត្បូង​ គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ចិន​ក្នុង​ការ​ពង្រីក​អំណាច​សេដ្ឋកិច្ច​ផង​ និង​អំណាច​យោធា​ផង​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការ​គ្រប់គ្រង​ពិភពលោក​ទាំងមូល​ ។​

​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​អំណាច​របស់​ចិន​នៅ​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ខណៈ​មហាអំណាច​ចិន​ប្រកាស​ថា​ នឹង​បន្ត​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ខ្លួន​នៅ​លើ​ទីតាំង​មាន​ជម្លោះ​ ដោយ​មិន​ខ្វល់​នឹង​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ទីក្រុង​ឡា​អេ​នោះ​ ទើប​ធ្វើ​ឲ្យ​មហាអំណាច​អា​មេ​រិ​ក​មាន​គម្រោង​បង្កើត​កោះ​សិប្បនិមិត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែរ​ ដែល​នឹង​មានការ​ស្វាគមន៍​គាំទ្រ​ពី​បណ្តា​ប្រទេស​មាន​ជម្លោះ​ជាមួយ​ចិន​ ។​

អា​មេ​រិ​ក​មាន​គម្រោង​បង្កើត​កោះ​សិប្បនិមិត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ទប់ទល់​អំណាច​ចិន​

​សារព័ត៌មាន​ Reuters​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ ក្រសួងការបរទេស​ចិន​បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ឲ្យ​មាន​យន្តការ​ពិភាក្សា​បន្ត​រវាង​ចិន​និង​ហ្វី​លី​ពី​ន​ នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ទីក្រុង​ឡា​អេ​ ៕​

Related