ជឿអត់ ថាតារាស្រីខ្មែរប៉ុន្មានដួងនេះ នៅតែស្រស់ស្អាត ទោះប្រើកាមេរ៉ាហ្ស៊ីន?

ភ្នំពេញ៖ ភាគច្រើនអ្នកធ្លាប់តែគិតថា សម្រស់តារាស្រីភាគច្រើន អាចស្រស់ស្អាត និងទាក់ទាញទៅបាន ទាល់តែកែខៃរូបរបស់ខ្លួនតាមកម្មវិធីនានា ក្នុងទូរស័ព្ទដៃ។ ប៉ុន្តែក៏មានតារាមួយចំនួនផងដែរ នៅតែស្រស់ស្អាតខ្លាំង ទោះមិនប្រើកម្មវិធីកែរូបក៏ដោយ។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពី តារាស្រីខ្មែរល្បីៗ ដែលមានផ្ទៃមុខ ស្រស់ថ្លា ម៉ត់រលោងស្អាត ពេលពួកគេថតកាមេរ៉ាធម្មតា។ បើក្រឡេកមើល រូបថតមិនកែខៃ របស់តារាស្រីទាំងអស់នោះ គឺពិតជាស្អាត គ្មានស្នាមជាំខ្មៅ និងជ្រីវជ្រួញបន្តិចសោះ។ 

ក្នុងនោះដែរ អ្នកគាំទ្រភាគច្រើន ក៏បានពេញចិត្តយ៉ាងខ្លាំង នូវរូបថតធម្មតារបស់ពួកគេច្រើនជាង រូបថតកែខៃតាមកម្មវិធីនានា ព្រោះថា វាមើលទៅស្រស់បំព្រង តាមបែបធម្មជាតិ។

តារាស្រីដែលត្រូវបានគេដឹងថា ស្អាតខ្លាំង ទោះប្រើប្រាស់កាម៉េរ៉ាហ្ស៊ីន មានដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា រ៉ូ ចាន់ដារ៉ា កញ្ញា ហង្ស ម៉ារីនី កញ្ញា មាន សូនីតា កញ្ញា ឌុច លីដា អ្នកនាង គង់ ចាន់ស្រីមុំជាដើម៕

តោះមើលសម្រស់តារាស្រីល្បី ពេលថតកាមេរ៉ា ថាស្រស់ស្អាតយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់តារាចម្រៀងស្រីកូរ៉េ នាង Seolhyun វិញ ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលបានឃើញ រូបថតមិនទាន់កែច្នៃរបស់នាង ព្រោះវាពិតជាខុសគ្នាឆ្ងាយ បើប្រៀបធៀបនឹងរូបភាព Photoshop ដែលគេកែសម្រួលហើយ។

អ្នកគាំទ្រស្លុតចិត្តជាខ្លាំង នៅពេលពួកគេឃើញ រូបថតហ្ស៊ីន របស់តារាចម្រៀងសមាជិកក្រុម AOA នាង Seolhyun ដោយមិនមានការកែច្នៃ តាមរយៈកម្មវិធី កែសម្រួលរូបភាព Photoshop រួចមក។

មនុស្សភាគច្រើន ធ្លាប់ស្គាល់រួចមកហើយថា កម្មវិធីកែសម្រួលរូបភាព Photoshop ត្រួវបានគេប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីកែច្នៃរូបភាពនានា ជាពិសេសរូបថតតារាៗ ឲ្យមានភាពស្រស់ស្អាតជាងរូបថតពិត ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ប៉ុន្តែបើដូចនេះ អ្នកគាំទ្រតារាៗក្នុងដួងចិត្តរបស់ពួកគេ នឹងទៅជាយ៉ាងណា ប្រសិនបើការកែសម្រួលរូបថត តារាទាំងនោះឲ្យស្អាតខ្លាំងជ្រុល ខុសពីធាតុដើម?

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងអ៊ិនធឺឲើណេត មួយចំនួនជាពិសេសបុរសៗ បានលើកយករូបថតធម្មជាតិ ដោយមិនមានការកែសម្រួល របស់តារាចម្រៀង សមាជិកក្រុម AOA នាង Seolhyun មកពិភាក្សាឃើញថាពួកគេមានការខកចិត្តជាខ្លាំង។ ពួកគេបានដាក់មតិដូចខាងក្រោម៖

"ស្អាតអត់? នាងខ្មៅសោះ ម៉េចបានទៅស និងស្អាតដូចនេះអ្នកទាំងអស់គ្នា?"

"មើលទៅរាង និងមុខរបស់នាង ពិតជាសាមញ្ញណាស់ បើប្រៀបទៅតារាផ្សេងទៀត!"

"មើលទៅ! នាងនៅតែស្អាតដូចមុនអត់?"

"សម្រស់របស់នាងមិនស្អាត ដូចក្នុងរូបថតនោះទេ នៅពេលដែលនាងលេចមុខក្នុងខ្សែភាពយន្ត"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload