សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

6 Videos


រួមចំណែកក្នុងសកម្មភាពជួយសង្គម សូដា នីតា កាលពីថ្មីៗនេះបានចុះទៅចែកមួក សុវត្ថិភាព ដល់អ្នកធ្វើដំណើរតាមម៉ូតូចំនួន ១០០ នៅស្ពានលីយ៉ុងផាត់ ។ ដើម្បីជាការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ សូដា នីតា បានចូលរួមក្នុងកម្មវិធីចែកមួក ការពារ សុវត្តិភាពចំនួន ១០០ មួកដល់បងប្អូនដែលធ្វើដំណើរគ្មានមួក នៅស្ពានលីយ៉ុងផាត់ ផ្លូវជាតិ ៦ អា ។

សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

P9

សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញ សូដា នីតា បានសរសេរថា៖ សូមមេត្តាពាក់មួកការពារសុវត្តិភាពទាំងអស់គ្នា គ្រេាះថ្នាក់យើងមិនអាចមើលឃើញទេ ! ស្រលាញ់នីតា ត្រូវពាក់មួកសុវត្តិភាព និង ខ្សែក្រវ៉ាត់ រាល់ពេលអ្នកបើកបរ នេះជា បំណងល្អពី នីតា ។

សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

សូដានីតា ត្រូវបានចាត់ទុកថានាងនៅតែឈរជើងយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈ ទោះជាមានតារាថ្មីៗរះព្រោងព្រាតក៏ដោយនៅតែមានទីផ្សារដដែល ។ តែរឿងស្នេហាវិញនាងមិនសូវសមប្រកបទេ គឺបានបែកបាក់ស្នេហ៍ជាបន្តបន្ទាប់ ។ នៅចុងក្រោយក៏មានគូដណ្តឹង លោកជា វិបុល អាណិកជននៅ ក្រៅប្រទេសក៏បែកបាក់ទៀត ធ្វើឲ្យនាងលែងមានជំនឿលើប្រុសៗដែរ ។

សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​

ទោះបីមិនចង់មានស្នេហាទៀតក្តី តាមការឲ្យដឹងពីតារារួមអាជីពថា នាងសូដានីតា មានជម្រើសច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះនាងនៅតែរារែកចិត្ត ព្រោះខ្លាចខុសទៀត ហើយបើមានអ្នកថ្មីត្រូវតែពិនិត្យឲ្យល្អិតល្អន់សិន ព្រោះខ្លាចប៉ះលើប្តីគេតែប៉ុណ្ណោះ ៕ ដេវីត

សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​សូ​ដា នី​តា ចែក​មួកសុវត្ថិភាព​នៅ​ស្ពាន​លី​យ៉ុង​ផាត់​