Insight Tech សិក្ខាសាលា​សម្រាប់​សិស្ស-និស្សិត​ត្រៀម​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​បច្ចេកវិទ្យា​កម្ពុជា

កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ចុង​សប្ដាហ៍​មុន សិក្ខាសាលា​មួយ​ជុំវិញ​ការ​វិស័យ​បច្ចេកវិទ្យា​សម្រាប់​សិស្ស និស្សិត ត្រូវ​បាន​រៀបចំ​ឡើង​នៅ​អង្គការ Development Innovations។

 

Insight tech ជា​សិក្ខាសាលា​ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ និង​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​មុខ​ជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) ដូចជា Web Development, Mobile Game/App Development, Network Engineering និង Programming ទៅ​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​មហា​វិទ្យាល័យ​ឆ្នាំ​ទី១។

 

Insight Tech សិក្ខាសាលា​សម្រាប់​សិស្ស-និស្សិត​ត្រៀម​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​បច្ចេកវិទ្យា​កម្ពុជា

 

ក្រោម​ប្រធាន​បទ “ការ​ជំរុញ​ទឹកចិត្ត / ការ​បំផុស​គំនិត” Insight tech ចង់​បង្កើត​ឱកាស​ដ៏​កម្រ​មួយ​ឲ្យ​សិស្ស-និស្សិត សិក្សា និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែក Computer Science និង​ត្រៀម​ខ្លួន​សម្រាប់​ការងារ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួកគេ​នៅ​ក្នុង​វិស័យ Computer Science។ អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ៤ រូប ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម និង​បាន​ផ្ដល់​គន្លឹះ​សំខាន់ៗ​នៅ​ក្នុង​សិក្ខា​សាលា​ខាង​លើ។

 

ក្រៅ​ពី​គោលបំណង​ចម្បង​ខាង​លើ Insight tech ក៏​សំដៅ​ជំរុញ​សិស្ស​វិទ្យាល័យ និង​និស្សិត​ឆ្នាំ​ទី​១ ជា​ពិសេស​សិស្ស​ស្រី​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ក្នុង​ទីផ្សារ​ការងារ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ក្រុមហ៊ុន និង​សិស្ស-និស្សិត នៅ​ក្នុង​វិស័យ Computer Science៕

 

Insight Tech សិក្ខាសាលា​សម្រាប់​សិស្ស-និស្សិត​ត្រៀម​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​បច្ចេកវិទ្យា​កម្ពុជា

 

Insight Tech សិក្ខាសាលា​សម្រាប់​សិស្ស-និស្សិត​ត្រៀម​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​បច្ចេកវិទ្យា​កម្ពុជា

 

Insight Tech សិក្ខាសាលា​សម្រាប់​សិស្ស-និស្សិត​ត្រៀម​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​បច្ចេកវិទ្យា​កម្ពុជា

 

អត្ថបទ៖ ដៃគូ​សហការ