យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់

ភ្នំពេញ ៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចាប់នារីម៉ាស្សាកោជប់ម្នាក់ យកទៅរំលោភបូកម្នាក់ម្តងៗ នៅក្នុងវត្ត «ប្រជុំសាគរ ហៅវត្តថ្មី » ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វាកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វា នៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យទាំង២នាក់នោះទេ ដោយរង់ចាំធ្វើការស្រាវជ្រាវចាប់ខ្លួនជន៤នាក់ទៀតកំពុងគេចខ្លួន ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ន.ស.ន. អាយុ ២៥ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ឆ្នាំង បានបាត់បង់សំភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី និងប្រាក់ចំនួន ២៥ដុល្លារ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នាង ហើយនឹងមិត្តភក្តិស្រីម្នាក់ទៀត បានទៅអង្គុយហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា ពេលហូបអីរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀត បាននាំគ្នាទៅផ្ទះមុន ដោយទុករូបគេ ហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។

ក្រោយមក នាងបានជូនបុរសជាជនជាតិនោះ ត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះ ស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះអោយឡើងទៅលើ ដើម្បីដេកជាមួយគេ តែនាងបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។

ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមអោយនាងត្រឡប់ទៅផ្ទះវិញផងដែរ ។

ប្រភពបន្តថា លុះពេលដែលនាងបានដើរចេញពីផ្ទះបុរសខាងលើ ស្រាប់តែ ជនសង្ស័យមានគ្នាចំនួន ៦នាក់ ដែលអង្គុយនៅលើផ្លូវនោះ ពេលនាងបានដើរហួសបន្តិច ស្រាប់តែជនសង្ស័យទាំងនោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ហើយជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននាង បណ្តាលឲ្យទន់ជើង ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងពីនាងផងដែរ ។

ប្រភពបន្តថា ក្រោយមកទៀត មានបុរសម្នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយមកប្រាប់នាងថា ចាំគេជួយជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។ លុះពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន៥នាក់ទៀត បានទូរស័ព្ទមកអោយបុរសនោះ ឲ្យដឹកនាងត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ហើយហួសចូលមកក្នុងចេតីយ៍ បុរសនោះ បានដឹកយកនាងទៅផ្ទះមួយកន្លែង ដែលនៅក្បែរនោះ ដោយបានប្រាប់ថា យប់ហើយ អត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះ បុរសទាំងនេះបានអូសនាងចូលទៅក្នុងចេតីយ៍ ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនាងជាបន្តបន្ទាប់ ។

ក្រោយមក នាងបានសុំអង្វរទៅក្រុមសង្ស័យទាំងន៦នាក់នោះថា កុំសម្លាប់រូបគេអី សុំអោយដោះលែងនាងទៅវិញផង ហើយជនសង្ស័យទាំងនោះ ក៏បានយល់ព្រមអោយនាងត្រឡប់ទៅវិញ ។

លុះព្រឹកឡើង នាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។

ក្រោយពេលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានស្រាវជ្រាវតាមចាប់បានជនសង្ស័យ ២នាក់ក្នុងចំណោមបក្សពួកគេ ៦នាក់ ដោយជនសង្ស័យ ៤នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕

យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់ យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់ យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់ យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់

ប្រភព៖ nokorwatnews

  • យកដំបងឆក់នារីម៉ាស្សាឲ្យដួល និងប្រើល្បិចយកទៅរំលោភបូករហូតបានសម្រេច៦នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: