កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់

ខេត្តកណ្តាល៖ កម្មការិនីបម្រើការក្នុងរោងច្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ៣៣នាក់ ស្ថិតនៅក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល បានដួលសន្លប់បន្តបន្ទាប់គ្នាកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ។

ប្រភពបានរាយការណ៍ថា រៀងរាល់ម៉ោង១១និង៣០នាទី កម្មករតែងតែចេញមកហូបបាយនៅខាងក្រៅរោងចក្រ ក្រោយពីហូបបាយរួច នៅម៉ោង១២និង៣០នាទី កម្មករបាននាំគ្នាចូលធ្វើការជាធម្មតាវិញ ប៉ុន្តែ នៅ ដល់ម៉ោងកើតហេតុខាងលើ មានឮសំឡេងកម្មករក្នុងអគារA ស្រែកថា ខ្មោចចូល ក៏មានការស្រែកតៗគ្នា ខ្លះច្រៀង ខ្លះរាំ ខ្លះទារកទឹក ខ្លះទៀតរកខោអាវ បន្ទាប់មក កម្មករបានទន់ដៃទន់ជើងដួលសន្លប់ ។

កម្មករដួលសន្លប់បានបញ្ជូនទៅពេទ្យសុខាបែកចាន ហើយបើតាមការពិនិត្យរបស់ លោកគ្រូពេទ្យ បញ្ជាក់ថា កម្មករដួលសន្លប់នោះមានសុខភាពខ្សោយ ៕

កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់

កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់ កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់ កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់ កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់ កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់

ប្រភព ៖ nokorwatnews

  • កម្មកររោងចក្រកហ្គ្រែន អីស្ត ហ៊្វូតវែរ ភូមិអង្គស្នួល៣៣នាក់ដួលសន្លប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: