ក្មេងប្រុសបងប្អូនបង្កើត២នាក់​ លង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម នៅស្រុកកណ្តៀង

(ពោធិ៍សាត់)៖ ក្មេងប្រុស២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង​ថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា ​អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា​ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា​ មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរ​ក្រុមការងារ​សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

បានស្លាប់គួរឲ្យអាសូរ ខណៈដែលឪពុកម្ដាយបង្កើត បានទុកកូនរបស់ខ្លូន ឲ្យយាយតាមើលថែ ហើយខ្លួនបានទៅរកស៊ីនៅប្រទេសថៃ។ ហេតុការណ៍នេះ កើតឡើង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះ បានជិះកង់រុញលេងក្បែផ្ទះ ខណៈដែលលោកយាយ របស់ក្មេងប្រុសនោះមានជម្ងឺថ្លង់ ហើយកំពុងអង្គុយធ្វើត្រីក្បែផ្ទះ និងជីតាកំពុងធ្វើទ្រុងទា លុះមួយសន្ទុះក្រោយមក ពួកគាត់បាត់ចៅមិនឃើញ ក៏បាននាំគ្នាដើររក ស្រាប់តែពេលនោះឃើញ ចៅស្លាប់អណ្តែតទឹកបាត់ទៅហើយ។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែល​ស្លាប់ឈ្មោះ ជើន ណាចេ មានឪពុកឈ្មោះ ចាន់ ជួយ អាយុ២៣ឆ្នាំ និងម្ដាយឈ្មោះ ពឿន ស្រីនី អាយុ២០ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែង​កើតហេតុភា្លមៗដើម្បីពិនិត្យសាកសព ហើយរកឃើញថាក្មេងប្រុសនេះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត